ជាតិ
ជប៉ុន​ចេញ​លិខិត​សរសើរ​ជនជាតិខ្មែរ​២​រូប និង​ជប៉ុន​១​រូប ដែល​បាន​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​
18, Jul 2019 , 7:19 pm        
រូបភាព
រូប​ពី​ស្ថាន​ទូត​ជប៉ុន
រូប​ពី​ស្ថាន​ទូត​ជប៉ុន
​ភ្នំពេញ​៖ ជប៉ុន បានចេញ​លិខិត​សរសើរ​ដល់​បុគ្គល​ឆ្នើម​៣​រូប ដែល​បានធ្វើ​សកម្មភាព​ជំរុញ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា​និង​ជប៉ុន​។ បុគ្គល​ឆ្នើម​ទាំង​៣​រូបនេះ មាន​ជនជាតិខ្មែរ​២​រូប និង​ជប៉ុន​១​រូប​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

 
​បុគ្គល​ឆ្នើម​ទាំង​៣​រូបនោះ​រួមមាន​អ្នកស្រី​បណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ក្នុង​លិខិត​របស់​ស្ថានទូត​ជប៉ុន បាន​បញ្ជាក់ថា អ្នកស្រី​បានរួម​ចំណែក​ជំរុញ​ការយោគយល់​គ្នា​រវាង​ជប៉ុន​និង​កម្ពុជា ជាពិសេស​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​រវាង​សាកលវិទ្យាល័យ​នៃ​ប្រទេស​ទាំងពីរ​។​


រូប​ពី​ស្ថាន​ទូត​ជប៉ុន
 
​ជាមួយគ្នានេះ​លោក ឯក ប៊ុន​ថា អគ្គនាយករង​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏​ទទួលបាន​លិខិត​សរសើរ​មួយ​ដែរ ទាក់ទង​នឹង​ការជំរុញ​ការយោគយល់​គ្នា​រវាង​ជប៉ុន​និង​កម្ពុជា ។​ជាពិសេស​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន​ដដែល​។​
 
​សេចក្តីប្រកាស​របស់​ស្ថានទូត​ជប៉ុន បាន​បន្ថែមថា លោក តា​កា​កា​ហ្សី យ៉ា​មា​ដា សាស្ត្រាចារ្យ​ពិគ្រោះ​យោបល់​នៃ​មហាវិទ្យាល័យ​សិល្បៈ យ៉ាម៉ាដា ព្រមទាំង​ជា​សមាជិក​នៃ​វិទ្យាស្ថាន​សិល្បៈ​ជប៉ុន (​នី​ហុន ប៊ី​ជ្សិ​ត្សី​អ៊ិន​) បាន​ចូលរួមចំណែក​ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌​តាមរយៈ​សិល្បៈ រវាង​ជប៉ុន និង​កម្ពុជា​។ ជាពិសេស​ការលើកទឹកចិត្ត​វិចិត្រករ​កម្ពុជា តាមរយៈ​ការអប់រំ​វិចិត្រសិល្បៈ​។​
 
​សូមបញ្ជាក់ថា ពិធី​ប្រគល់​លិខិត​សរសើរ​នឹង​រៀបចំ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕


រូប​ពី​ស្ថាន​ទូត​ជប៉ុន


រូប​ពី​ស្ថាន​ទូត​ជប៉ុន
 

Tag:
 ជប៉ុន​
  បុគ្គល​ឆ្នើម​
© រក្សាសិទ្ធិដោយ thmeythmey.com