អន្តរជាតិ
ជប៉ុន៖ យ៉ាងហោច២៤នាក់ស្លាប់ដោយសារអគ្គិភ័យនៅហាងគំនូរជីវចល រូបថត AFP
× មនុស្សយ៉ាងហោចណាស់២៤នាក់ ស្លាប់ក្នុងគ្រោះអគ្គិភ័យ ដែលសង្ស័យថាជាការលួចដុត នៅហាងគំនូរជីវចលមួយ នៅក្រុង Kyoto ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីផ្នែកអគ្គិភ័យ បានបញ្ជាក់ពីតុល្យការនេះ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
មន្ត្រីបានឲ្យដឹងថា មនុស្សម្នាក់ដំបូង ត្រូវគេប្រទះឃើញស្លាប់នៅជាន់ទីពីរ បន្ទាប់មកឃើញជាច្រើននាក់បន្តបន្ទាប់ទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ កើនដល់២៤នាក់។ បន្ថែមពីលើនេះ មនុស្សយ៉ាងហោចណាស់ ៣៥នាក់ទៀតរងរបួស ក្នុងនោះ ១០នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយសារពួកគេលោតចេញ ពីអគារដែលមានកម្ពស់ ៣ជាន់។
ទូរទស្សន៍ NHK បានរាយការណ៍បន្ថែមថា ករណីនេះ អាចបណ្តាលមកពីការលួចដុត ខណៈជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ប៉ុន្តែគេមានស្ថានធ្ងន់ធ្ងរ និងស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com