ជាតិ
រូបត្លុក
Cambodia: FDI is Ok, តែ​សំរាម អត់​ទេ​!
18, Jul 2019 , 3:52 pm        
រូបភាព
ដោយ:


​ភ្នំពេញ​៖ កម្ពុជា​ស្វាគមន៍​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស Foreign Direct Investment (FDI)​។ តែ​កម្ពុជា បដិសេធ​សំរាម​ពី​បរទេស​។ មកពី​ប្រភព​ណា ទៅ​ប្រភព​ហ្នឹង​វិញ​។ កាលពី​ថ្ងៃទី​១៦​ខែកក្កដា​កន្លងមកនេះ កុងតឺន័រ​៨៣​ទូ នៅ​ផែ​ព្រះសីហនុ ដែល​សមត្ថកិច្ច​រកឃើញ​ផ្ទុក​សំណល់​ប្លា​ស្ទិ​ក​នោះ មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក និង​កាណាដា ដែលមាន​ទម្ងន់​ប្រមាណ​១,៦០០​តោន​។ នេះ​បើតាម​របាយការណ៍​ដែល​ផ្តល់​ដោយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។ អ្នក​នាំពា​ក្យដ​ដែល​បានបញ្ជាក់​ទៀតថា ការ​លួច​នាំចូល​ទំនិញ​ហាមឃាត់​សំណល់​ប្លា​ស្ទិ​ក ត្រូវបាន​គេ​ក្លែង​ឈ្មោះ​ទំនិញ ដោយ​ដាក់ថា ជា​«​ផលិតផល​សម្រាប់​កែច្នៃ​ឡើងវិញ​»​ដោយ​មិនបាន​បញ្ជាក់ថា​ជា​«​សំណល់​ប្លា​ស្ទិ​ក​»​ឡើយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com