ជាតិ
រថយន្ត
ចំណតរថយន្តបណ្តោះអាសន្ននៅមុខអង្គរវត្ត នឹងក្លាយជាកន្លែងដាំកូនឈើ រូបភាពផ្តល់ដោយរូបពីអាជ្ញាធរជាតិអប្សរា
× ចំណតរថយន្តបណ្តោះអាសន្ន នៅខាងមុខប្រាសាទអង្គរវត្ត នឹងត្រូវបញ្ឈប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរានៅថ្ងៃទី១៨ ខែកក្កដា ដែលបានប្រាប់ឲ្យម្ចាស់រថយន្តគ្រប់ប្រភេទ ត្រូវទៅចតរថយន្តរបស់ខ្លួន នៅចំណតរថយន្តប្រាសាទអង្គរវត្តដែលបានរៀបចំរួចរាល់ ដែលស្ថិតនៅផ្នែកខាងលិច នៅចំណតរថយន្តបណ្តោះអាសន្ន។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអប្សារា មិនបានបញ្ជាក់មូលហេតុនៃការបញ្ឈប់ប្រតិបត្តិការនេះទេ ក៏ប៉ុន្តែគេកត់សម្គាល់ថា ចំណតបណ្តោះអាសន្ននេះ រងការខូចខាត និងត្រូវការរៀបចំឡើងវិញ។
បើតាមសេចក្តីជូនដំណឹងដដែល ទីតាំងចំណតរថយន្តបណ្តោះអាសន្ន នឹងត្រូវរៀបចំជាកន្លែងដាំកូនឈើឡើងវិញ ដោយរក្សាមួយផ្នែកនៃទីតាំងនេះ សម្រាប់ប្រើប្រាស់ជាចំណតរបស់រ៉ឺម៉កកង់បី៕
រូបភាពផ្តល់ដោយរូបពីអាជ្ញាធរជាតិអប្សរា
Tag:
ចំណត
រថយន្ត
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com