អត្ថបទពាណិជ្ជកម្ម
ឈុត​ថ្មី​របស់ OPPO Reno 10X ស្អាត​ឥត​ទាស់ និង​មានឈ្មោះ​ផ្លូវការ​ថា OPPO Reno 10X Zoom FC Barcelona Edition
18, Jul 2019 , 4:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកាស​ចេញលក់​ជា​ផ្លូវការ ស្មា​ត​ហ្វូ​ន OPPO Reno 10X (60X Digital Zoom) កាលពី​ខែ​មុន នៅលើ​ទីផ្សារ​សកល រួមទាំង​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​នោះ ត្រូវបាន​ចាត់ទុកថា ជា​ជោគជ័យ​ដ៏​ធំ​មួយ  របស់​ក្រុមហ៊ុន OPPO​។ មិនទាន់បាន​ប៉ុន្មាន​ផង នៅពេលនេះ ស្រាប់តែ OPPO បាន​បញ្ចេញ​នូវ​គំរូ​ទូរ​សព្ទ​ថ្មី​មួយ​ជម្រើស​ទៀត លើ Edition ថ្មី ដែល​ចូល​រួមសហកា​ជាមួយ Brand ក្លិប​បាល់​ទាល់​ដ៏​ល្បីល្បាញ​ប្រចាំ​តំបន់​អឺរ៉ុប (​ប្រទេស​អេ​ស្ប៉ា​ញ​)​។
 
​លើក​នេះ OPPO បានជ្រើសរើស​ម៉ូ​ឌែ​ល​ថ្មី ចេញពី​ស៊េរី Reno គឺ OPPO Reno 10X Zoom មក​ភ្ជាប់​ជាមួយនឹង Logo FC Barcelona ពណ៌​មាស និង​រំលេច​ដោយ​ពណ៌​ចម្រុះ​ចំនួន​ពីរ​(​ពណ៌​ប្រចាំត្រកូល Blaugrana របស់​ក្លិប Barcelona) គឺ​ក្រហម និង​ខៀវ​កប់ ដោយ​ម៉ូ​ឌែ​ល​នេះ មានឈ្មោះ​ជា​ផ្លូវការ​ថា OPPO Reno 10X Zoom FC Barcelona Edition ។ 


 
​លើសពីនេះ វា​ក៏បាន​បន្ថែម​មក​ជាមួយនឹង Theme រូប FCB ព្រមទាំង​សំឡេង​រោទិ៍ និង​ស្រោម​ការពារ​ទូរ​សព្ទ ដែលមាន​រូបតំណាងរ​បស់​ក្លិប​បាល់ទាត់​ដ៏​ល្បី Barcelona កប់​ស៊េរី​តែម្តង​។  មើលទៅ OPPO Reno 10X Zoom FC Barcelona Edition មាន​លក្ខណៈ​ស​ម្ប​តិ្ត​ដូចគ្នា ទៅនឹង​ស៊េរី OPPO Reno 10X ZOOM ធម្មតា​ដែរ គ្រាន់តែ​វា​មាន​រូបរាង​ទាក់ទាញ ជាមួយ​ការផលិត​មានកំណត់​។ 
 
​វា​មាន​អេក្រង់​លាត​ពេញ ទំហំ 6.6 អ៊ី​ញ ជា​ប្រភេទ​កញ្ចក់ AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD+ និង​មាន​កម្រិត Aspect Ratio 19.5:9​។ ផ្ទៃ​ខាងមុខ​របស់​វា អាច​លាត​បាន ដល់​ទៅ 93.1 ភាគរយ និង​ការពារ​ដោយ​កញ្ចក់ Gorilla Glass 6 ជំនាន់​ក្រោយ​ផងដែរ​។ សម្រាប់​កាមេរ៉ា 3 គ្រាប់ នៅ​ផ្នែក​ខាងក្រោយ របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ រួមមាន​កាមេរ៉ា​ទំហំ 48 MP ជា​កាមេរ៉ា​មេ​ប្រើប្រាស់​សេន​ស័​រ Sony IMX586  មាន​កម្រិត Aperture f/1.7  កាមេរ៉ា​ទំហំ 8MP  ជា​កាមេរ៉ា​ពង្រីក​មុំ​ថត ឬ (Wide Angle Camera) + កាមេរ៉ា​ទំហំ 13MP ជា​កាមេរ៉ា Zoom ប្រវែង​វែង ឬ (Telephoto Camera) ជាមួយ​មុខងារ OIS (Optical Image Stabilization) ដើម្បី​កាត់បន្ថយ​លំ​ញ័រ​ផងដែរ​។ រីឯ​កាមេរ៉ា​មុខ​វិញ នៅតែ​រក្សា​ទម្រង់​ដដែល​ទំហំ 16MP អមដោយ Flash LED មួយ​គ្រាប់ ដោយ​ផុស​ចេញមកក្រៅ បែប​បញ្ឆិត ដូច​ទ្វា​រថយន្ត​ស្ព​ត​តម្លៃ​ថ្លៃ​។ 


 
​សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ខែ​មុន OPPO បាន​បញ្ចេញ​ម៉ូ​ឌែ​ល F11 Pro Avengers Limited Edition ធ្វើ​ឲ្យ​រង្គោះរង្គើរ Fan Marvel ដណ្តើម​គ្នា​ទិញ​ឡើង​អស់ពី​ស្តុក​តែម្តង​។ ចាំមើល​លើក​នេះ​វិញ ថា​តើ Reno 10X Zoom FC Barcelona Edition នឹង​បង្កើត​ការភ្ញាក់ផ្អើល​អ្វីខ្លះ ដល់ Fan Barcelona គ្រប់ទិសទី​នោះ​? ហើយ​សាក​ទាយ​ថា វា​នឹង​មក​ស្រុក​ខ្មែរ ឬ​អត់​? ហើយ​វា​មានតម្លៃ​ដូច Reno 10X ធម្មតា​ឬទេ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com