អត្ថបទពាណិជ្ជកម្ម
លី ហួរ វេរ​លុយ សហការ​ជាមួយ​ក្រុមហ៊ុន Merchantrade Asia Sdn Bhd. ផ្តល់​សេវា​ផ្ទេរប្រាក់​ពី​ប្រ ទេស ម៉ាឡេស៊ី​
18, Jul 2019 , 4:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (​លី ហួរ វេរ​លុយ​) ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​ប្រាក់ ប្រកបដោយ​សុវត្ថិភាព​ទ្វេដង និង​ទំនុកចិត្ត​ទ្វេដង បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ជាមួយ​ក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការ​ដាក់​ឲ្យ​ដំណើរការ នូវ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ ពី​ប្រទេស​ម៉ាឡេស៊ី​។ ឥឡូវនេះ អតិថិជន អាច​ដក់​ប្រាក់​ផ្ញើ ពី​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ភ្នាក់ងារ លី ហួរ វេរ​លុយ ជាង ៤,៥០០ កន្លែង ទូទាំងប្រទេស ជាពិសេស ការដក​ប្រាក់​ផ្ញើ​ចំណាយពេល​ត្រឹមតែ ១០​នាទី​ប៉ុណ្ណោះ​។ ពិតជា​រហ័ស និង​មាន​សុ​វត្តិភាព​។​
 
​ការដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​នេះ  នឹង​ជួយ​សម្រួល​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​ម៉ាឡេស៊ី អាច​ផ្ទេរប្រាក់​របស់​ពួកគេ មកឱ្យ​អ្នកផ្ទះ​របស់ខ្លួន នៅឯ​ស្រុកកំណើត យ៉ាង​រហ័ស និង​មាន​សុ​វត្តិភាព តាមរយៈ​ក្រុមហ៊ុន Merchantrade Asia Sdn. Bhd.​។ 


 
​នៅក្នុង​ពី​ធី​ចុះ​កិច្ចព្រមព្រៀង​នេះ លោក លី សុភាព ប្រធាន​ក្រុមប្រឹក្សា​ភិ​បាន​ក្រុមហ៊ុន លី ហួរ ផេ​ប្រ៉ូ ភីអិលស៊ី បាន​មានប្រសាសន៍ថា​៖«​នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​យើង ដើម្បី​ផ្តល់នូវ​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ ពី​ប្រទេស​ម៉ាឡេស៊ី ដែល​ផ្តល់​ភាព​ងាយ​ស្រួ​ស​ឲ្យ​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​ទីនោះ អាច​ផ្ទេរប្រាក់​មក​កម្ពុជា​បាន​»​។​
 
​លោក Ravindra Vamathevan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក៏បាន​គូសបញ្ជាក់​ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​ភាពជា​ដៃគូ​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ផ្ទេរប្រាក់​រវាង ប្រទេស​ទាំងពីរ​។ លោក Ravindra Vamathevan នាយក​បញ្ជាក់​បន្តថា​៖«​វា​គឺជា​កិត្តិយស​មួយ សម្រាប់​ក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ដែល​បាន​ចាប់​ដៃគូ​ជាមួយ លី ហួរ វេរ​លុយ ក្នុងការ​ផ្តល់នូវ​សុវត្ថិភាព និង​រហ័ស​សម្រាប់​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ទាំងអស់ ក្នុងការ​ផ្ទេរប្រាក់​មក​កាន់​ប្រទេស​កម្ពុជា​»​។​


 
​សេវា​ហិរញ្ញវត្ថុ ដែល​ត្រូវបាន​ផ្តល់ជូន តាមរយៈ​ភាពជា​ដៃគូ​នេះ នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ដែល​កំពុង​រស់នៅ​ប្រទេស​ម៉ាឡេស៊ី អាច​ផ្ទេរប្រាក់​របស់​ពួកគេ មកឱ្យ​សាច់​ញា​ត្តិ ឬ​មិត្តភក្តិ ដែល​រស់នៅ​ប្រទេស​កម្ពុជា យ៉ាង​រហ័ស និង​មាន​សុ​វត្តិភាព​។​
 
​ក្រៅពី​សេវាកម្ម​ផ្ទេរប្រាក់​ក្នុងស្រុក និង​អន្តរជាតិ អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត តាមរយៈ​ភ្នាក់ងារ លី ហួរ វេរ​លុយ ដូចជា​៖ ទិញ​កាត​ទូរស័ព្ទ បង់ថ្លៃ​ទឹក​ភ្លើង ទូទាត់​វិក្កយបត្រ​ផ្សេងៗ និង​សេវាកម្ម​ផ្សេងៗ​ទៀត​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Comrooot
© រក្សាសិទ្ធិដោយ thmeythmey.com