ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ និង​បន្លែ ជួយ​ស្បែក​កាន់តែ​ស្រស់ស្អាត​
20, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ផលិតផល​ថា​រក្សា​សម្រស់​សម្រាប់​សុខភាព​ស្បែក​កាន់តែ​ស្រស់ស្អាត​កំពុងតែ​បង្កើត​ភាព​ឆ្នៃប្រឌិត​របស់ខ្លួន​កាន់តែខ្លាំង​លើ​អានុភាព​របស់ខ្លួន ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ផលិតផល​ថែរក្សា​ស្បែក​ទាំងនោះ​ច្រើន​តែមាន​សារធាតុ​គីមី​ច្រើន ហើយ​វា​ក៏​មិនល្អ​ដូច​ធម្មជាតិ​ដែរ​។ មែនហើយ មាន​ឡូ​សិន និង​ក្រែ​ម​ជាច្រើន​ដែល​អាច​លុបបំបាត់​ភាព​ជ្រីវជ្រួញ និង​បន្តឹង​ស្បែក​ដែល​យារ​បាន ប៉ុន្តែ ការជ្រើសរើស​ផលិតផល​ដែល​ផ្តល់​សុខភាព​ជាងនេះទៀត វា​នឹង​កាន់តែ​ល្អ​ជាមិនខាន​ចំពោះ​ស្បែក​ទាំង​ក្នុង និង​ក្រៅ​។



ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​កំពូល បន្លែ និង​ផ្លែឈើ​បី​ប្រភេទ​ដែល​អាចជួយ​ឲ្យ​ស្បែក​មើលទៅ​កាន់តែ​ស្រស់ស្អាត​បាន​។ 
 
​ប៉េងប៉ោះ​
 
​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន​អាច​បណ្តាល​ឲ្យ​ខូចខាត​ដល់​ស្បែក ដែល​វា​ជា​ហេតុផល​មួយ​ក្នុងការ​ស្វែងរក​ការការពារ​បន្ថែម​។ សំណាង​ដែរ ការ​ញ៉ាំ​ប៉េងប៉ោះ​អាច​ផ្តល់នូវ​ការការពារ​ដែល​អ្នកត្រូវកា​រ​បាន​នោះ​គឺ Lycopene​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​អង់​ទី​អុកស៊ីដ​ង់​មួយ​នេះ​ពី​ប៉េងប៉ោះ គឺ​តាមរយៈ​ការ​ចម្អិន​វា​ញ៉ាំ ឬ​ញ៉ាំ​ជា​សាឡាត​ក៏បាន​ដែរ​។ 
 
​ផ្លែ​ទទឹម​
 
​មូលហេតុ​ដ៏​ចំបង​ដែល​នាំ​ឲ្យ​ស្បែក​កាន់​តែមាន​សុខភាព​មិនល្អ​នោះ​ដោយសារតែ​ស្បែ​ករង​ការប៉ះពាល់​ពី​រ៉ាឌីកាល​សេរី​ច្រើន​ពី​មជ្ឈដ្ឋាន​ជុំវិញខ្លួន និង​អាហារ​ដែល​អ្នក​ញ៉ាំ​តែម្តង​។ សំណាង​ដែរ អ្នក​អាច​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​នេះ​បាន​ជាមួយ​ផ្លែ​ទទឹម​។ ផ្លែ​មួយ​នេះ​មាន​សារធាតុ Polyphenols ច្រើន​។ ការ​ញ៉ាំ​ផ្លែឈើ​នេះ ឬ​ជា​ទឹក ក៏​អាច​ផ្តល់​ភាព​អស្ចារ្យ​ដល់​ស្បែក និង​សុខភាព​ទូទៅ​ផងដែរ​។ 

​ប្រូ​ខូ​លី​និង​ម្ទេស​ប្លោក​
 
​ដើម្បី​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ក្នុង​ស្បែក អ្នក​ត្រូវតែ​បង្កើន​ការ​ញ៉ាំ​វីតាមីន C​។ ទាំង​ម្ទេស​ប្លោក និង​ប្រូ​ខូ​លី​សុទ្ធ​តែមាន​វីតាមីន​ខ្ពស់ ដែលជា​ហេតុ​នាំ​ឲ្យ​វា​ក្លាយទៅជា​អាហារ​ដ៏​ល្អឥតខ្ចោះ​មួយ​សម្រាប់​អ្នក​។ 
 
​សរុបសេចក្តី​មក មិនមែន​មានតែ​បន្លែ និង​ផ្លែឈើ​ទាំងបី​ខាងលើនេះ​ល្អ​ចំពោះ​ស្បែក​នោះទេ តែ​ក៏មាន​ផ្លែឈើ និង​បន្លែ​ផ្សេងៗ​ទៀត​ជាច្រើន​ដែរ គ្រាន់តែ​របស់​ទាំងបី​នេះ គឺ​ស្រួល​រក និង​ស្រួល​ទទួលទាន​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com