អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ALKSK Co., Ltd និង ViPlus Dairy Pty Ltd ចុះ​MoU​ជា​ផ្លូវការ នាំចូល និង​ចែកចាយ​ម្សៅ​ទឹកដោះគោ​ម៉ាក ViPlus របស់​អូស្ត្រាលី មក​កម្ពុជា​
19, Jul 2019 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន ALKSK Co,.Ltd និង​ក្រុមហ៊ុន ViPlus Dairy Pty Ltd បាន ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជា​ដៃគូ​សហការ​ផ្លូវការ ដើម្បី​នាំចូល និង​ចែកចាយ ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក ViPlus របស់​ប្រទេស​អូស្ត្រាលី មកកាន់​ប្រទេស​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​។​
 
​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ មានការ​ចូលរួម​ជា​កិ​តិ្ត​យស ពី​លោក ពៅ ស៊ីណា​ល់ ប្រធាន​កម្មវិធី​ជាន់ខ្ពស់​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍ នៃ​ស្ថានទូត​អូស្ត្រាលី​, លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​រាជធានី​ភ្នំពេញ​, លោកស្រី លឹម កុល​សិក្ខា​រ្យ នាយក​គ្រប់គ្រង​ក្រុមហ៊ុន ALKSK, លោក Christopher Mckiernan អគ្គនាយករង​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន ViPlus Dairy Pty Ltd ពី​ប្រទេស​អូស្ត្រាលី ,​ដៃគូ​សហការ​,​តំណាង​ក្រុមហ៊ុន និង​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​។​


 
​លោកស្រី លឹម កុល​សិក្ខា​រ្យ នាយក​គ្រប់គ្រង​ក្រុមហ៊ុន ALKSK បាន​មានប្រសាសន៍ថា ពិធី​ចុះ​អនុស្សរណៈ​យោគយល់​នេះ គឺជា​កិច្ចព្រមព្រៀង​ចាប់ដៃគ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​ធានា​ឲ្យ​បាន នូវ​ការ​នាំចូល និង​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ និង​ផលិតផល​ផ្សេងទៀត ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ មក​បំពេញតម្រូវការ​បស់​អតិថិជន​នៅ​ទូទាំងប្រទេស​កម្ពុជា​។ លោកស្រី​បាន​បន្ថែមថា​៖«​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក ViPlus ដែល​ក្រុមហ៊ុន ALKSK នឹង​នាំ​ចូលមក​ប្រទេស​កម្ពុជា រួមមាន​ម្សៅ​ទឹកដោះគោ​សម្រាប់​កុមារ ស្ត្រី​មានគភ៌ និង​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ដែល​នឹង​ជួយ​ពង្រឹង​សុខភាព​អ្នកប្រើប្រាស់ តាមរយៈ​រូបមន្ត​របស់​ប្រទេស​អូស្ត្រាលី ប្រកបដោយ​សារធាតុចិញ្ចឹម បំប៉ន​ដល់​សុខភាព និង​អាហារ​រូប​ត្ថ​ម្ភ ដែលជា​តម្រូវ​ការចាំបាច់​ទៅតាម​ប្រទេស​នីមួយៗ​»​។​
 
​លោកស្រី កុល​សិក្ខា​រ្យ ក៏​សង្ឃឹម​ដែរ​ថា ក្រុមហ៊ុន​ខ្លួន នឹង​បន្ត​សហការ​ជាមួយ​វិនិយោគិន​ផ្សេងៗ​ទៀត​នៅក្នុង​ពេលខាងមុខ ដើម្បី​ការផលិត និង​ការ​នាំចូល​ផលិតផល ដែលមាន​គុណភាព ដែល​អាច​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​។​


 
​លោក Christopher McKiernan អគ្គនាយករង​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន ViPlus Dairy Pty Ltd ពី​ប្រទេស​អូស្ត្រាលី បានបញ្ជាក់​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា ក្រុមហ៊ុន ViPlus ពិត​ជាមាន​ទំនុកចិត្ត ចំពោះ​ក្រុមហ៊ុន​ជា​ដៃគូ ALKSK ដែល​នាំចូល​នូវ​ផលិតផល ម្សៅ​ទឹកដោះគោ ViPlus ផ្តាច់មុខ ពី​ប្រទេស​អូស្ត្រាលី​មកកាន់​ប្រទេស​កម្ពុជា​។ លោក ជឿជាក់ថា ម្សៅ​ទឹកដោះគោ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន ដល់​អតិថិជន​ដែលជា​អ្នកប្រើប្រាស់​ផលិតផល​របស់ខ្លួន​។​
 
​លោក​បាន​បន្ថែមថា​៖«​ផលិតផល​ម្រៅ​ទឹកដោះគោ ViPlus ត្រូវបាន​ផលិត​នៅ​ប្រទេស​អូស្ត្រាលី ក្រោម​ស្តង់ដារ​ខ្ពស់ ជាមួយនឹង​ការផ្តោត​សំខាន់​លើ​សុវត្ថិភាព គុណភាព និង​អនាម័យ​ខ្ពស់ ដោយ​រាប់​ចាប់តាំងពី​វត្ថុធាតុដើម រហូតដល់​ផលិតផល​សម្រេច សម្រាប់​ការផលិត ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ និង​បានទទួល​ស្គាល់​លើ​សុវត្ថិភាព​លំដាប់​ពិភពលោក ទាំង​ម្សៅ​ទឹកដោះគោ​សម្រាប់​កុមារ មនុស្សពេញវ័យ និង​មនុស្ស​ចាស់​»​។​


 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន ALKSK ជា​ក្រុមហ៊ុន​ដែល​ផ្តោតលើ​ការនាំ​ចូល និង​ចែកចាយ​ផលិតផល​ផ្តាច់មុខ ទូទាំងប្រទេស​កម្ពុជា​ពី​បរទេស រួមមាន​ប្រទេស​ម៉ាឡេស៊ី តួ​ក​គី កូរ៉េ ចិន និង​សហរដ្ឋអាមេរិក និង​បង្កើត​ម៉ាក​សញ្ញា​របស់ខ្លួន​ជាច្រើន តាមរយៈ​ម៉ាក​សញ្ញា​ដើម ពី​ប្រទេស​ម៉ាឡេស៊ី​។ ក្រុមហ៊ុន ក៏បាន​រៀបចំ​ការតាំង​ពិព័រណ​ផលិតផល​ជា​ហូរហែ ព្រមទាំង​ទទួលបាន​ពានរង្វាន់​ចំនួន ២ រួចមកហើយ គិត​មកទល់​បច្ចុប្បន្ន​។ ចំណែក ក្រុមហ៊ុន ViPlus បានចាប់ផ្តើម​ដំណើរការ តាំងពី​ឆ្នាំ​១៨៩៣ មកដល់ពេលនេះ និង​ជា​ក្រុមហ៊ុន​អូស្ត្រាលី ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់​ច្រើន លើ​ផលិតផល​របស់​ខ្លូន ដូចជា​ការផលិត​ទឹកដោះគោ ដើម្បី​ផ្គត់ផ្គង់​ប្រទេស​ចំនួន​១៥ ៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com