កីឡាជាតិ
ជាតិ
លោក ស សុខា ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន​
19, Jul 2019 , 11:18 am        
រូបភាព
លោក ស សុខា ទទួលទង់ប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ានពីប្រធានអាណត្តិចាស់
លោក ស សុខា ទទួលទង់ប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ានពីប្រធានអាណត្តិចាស់
ដោយ:
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន (ASSC) ក្នុង​អាណត្តិ​ឆ្នាំ​២០២០-២០២១​។ ការតែងតាំង ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​បច្ចេកទេស​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន​លើក​ទី​៧៣ និង​គណៈកម្មការ​ក្រុមប្រឹក្សា​គ្រប់គ្រង​កីឡា​សិស្ស​អាស៊ាន​លើក​ទី​៥៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១៨ ខែកក្កដា​។​

 
​ការតែងតាំង​លោក ស សុខា ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស​និស្សិត​កម្ពុជា ឲ្យ​ធ្វើជា​ប្រធាន​ជា​ផ្លូវការ​នៅពេលនេះ គឺ​ដើម្បី​ជំនួស​អ្នកស្រី​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​នៃ​ប្រទេស​ព្រុយ​ណេ ដែល​ផុត​អាណត្តិ​។ តាមពិត លោក ត្រូវបាន​សមាជិក​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ​គាំទ្រ​ឲ្យ​ធ្វើជា​ប្រធាន តាំងពី​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ មកម្ល៉េះ​៕     



Tag:
 អគ្គនាយកដ្ឋាន​កីឡា​
  ស សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com