អត្ថបទពាណិជ្ជកម្ម
ក្រុម​ម្ចាស់​ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ទៅ​ទស្សនកិច្ច​នៅ​ប្រេ​ស៊ី​ល និង​ជួប​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភព RONALDINHO
19, Jul 2019 , 11:35 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារ​ស្រា​បៀ​ថៃ​ហ្គ័​រ បាន​ដឹកនាំ​ក្រុម​ម្ចាស់​ជើងឯក នៃ​ព្រឹត្តិការណ៍​ការប្រកួត Tiger Street Football Festival 2019  ទៅ​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ជួប​ជាមួយ​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក Ronaldo de Assis Moreira ដែល​គេ​ស្គាល់​ជាទូទៅ​ថា “Ronaldinho” នៅក្នុង​ប្រទេស​កម្ពុជា​។
 
​កំពូល​កីឡាករ​បាល់ទាត់​ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ ២០១៩ Tiger Street Football Festival  នឹង​ទទួល​ស្វាគមន៍ ក្រុម​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ​«A» ដែលជា​ក្រុម​ម្ចាស់​ជើងឯក នៃ​ព្រឹត្តិការណ៍​ការប្រកួត Tiger Street Football Festival 2019 និង​ក្រុមការងារ​ស្រា​បៀ​ថៃ​ហ្គ័​រ ដែល​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​នេះ​។ 


 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សមាជិក​ទាំងអស់​នៃ​ក្រុម​ម្ចាស់​ជើងឯក នឹងមាន​ឱកាស​ពិសេស​អស្ចារ្យ ចូល​ទស្សនា​ផ្ទាល់ នូវ​ការប្រកួត​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ រវាង​ក្រុម Flamengo និង Athletico Paranaense ក្នុង​ក្របខ័ណ្ឌ​ពានរង្វាន់​ប្រេ​ស៊ី​ល (Copa do Brasil),​ទៅលេង​ឆ្នេរសមុទ្រ Copacabana និង​ឡើង​ភ្នំ Corcovado ផងដែរ​។ ជាពិសេស​អញ្ជើញ​ទៅលេង​វិមាន របស់​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក Ronaldinho និង​កម្មវិធី​ពិសេស​ជាច្រើន​ទៀត ក្នុង​ក្នុង​ដំណើរ​ទស្សនកិច្ច​ពិសេស​នេះ​។​
 
​ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី ១៧ កក្កដា  ដល់​ថ្ងៃទី ១៩ ខែកក្កដា នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី កំពូល​កីឡាករ​បាល់ទាត់ លំដាប់​ពិភពលោក Ronaldinho ។​
 
​សម្រាប់​ព័ត៌មាន​លម្អិត ពី​កម្មវិធី​ដំណើរ​ទស្ស​កិច្ច​ក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019  នៅ​ប្រទេស​ប្រេ​ស៊ី​ល សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH ។ 
​សូម​ពិសា​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ​!






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com