ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩៖ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet បានដាក់ឲ្យដំណើរការជាផ្លូវការ ផ្លូវហោះហើរអន្តរជាតិថ្មីចុងក្រោយបំផុតរបស់ខ្លួន ដែលភ្ជាប់ Nha Trang ដែលជាទីក្រុងឆ្នេរ ដ៏មានប្រជាប្រិយភាពរបស់វៀតណាម ជាមួយនឹង Busan ដែលជាទីក្រុងកំពង់ផែដ៏ល្បីល្បាញ របស់កូរ៉េខាងត្បូង។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានធ្វើប្រតិបត្តិការ ផ្លូវហោះហើរដោយផ្ទាល់ រវាងគោលដៅទាំង២ និងដែលបានធ្វើឲ្យផ្លូវហោះហើរ រវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូង របស់ក្រុមហ៊ុនមួយនេះ កើនដល់៩ខ្សែ។
ផ្លូវហោះហើរថ្មីនេះ នឹងឆ្លើយតបទៅតាមតម្រូវការដែលកើនឡើងឥតឈប់ឈរ របស់អ្នកដំណើរក្នុងស្រុក និងអន្តរជាតិ សម្រាប់ការហោះហើរដោយផ្ទាល់ រវាងប្រទេសទាំង២ និងទូទាំងតំបន់។ ជាមួយគ្នានេះផងដែរ រាល់អ្នកដំណើរទាំងអស់ ដែលបានធ្វើដំណើរនៅថ្ងៃសម្ពោធផ្លូវហោះហើរដ៏ពិសេសមួយនេះ ក៏បានទទួលវត្ថុអនុស្សាវរីយ៍ផ្សេងៗ ពីក្រុមហ៊ុន Vietjet ដើម្បីអបអរដល់ការដាក់ឲ្យដំណើរការលើផ្លូវថ្មីរបស់ខ្លួនផងដែរ។
អ្នក ដំណើរ ទទួល បាន ការ ស្វាគមន៍ មុន ពេល ឡើង យន្ត ហោះ នា ថ្ងៃ សម្ពោធផ្លូវ ហោះ ហើរ ថ្មី។
ផ្លូវហោះហើររវាងទីក្រុង Nha Trang និង Busan មួយនេះ ប្រតិបត្តិការហោះហើរទៅ-មក ចំនួន៤លើក ក្នុង១សប្តាហ៍ ពោលគឺនៅរៀងរាល់ថ្ងៃចន្ទ ពុធ សៅរ៍ និងថ្ងៃអាទិត្យ ដែលចាប់ផ្តើមពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩តទៅ។ ថិរវេលានៃការធ្វើដំណើរ គឺប្រមាណជា៤ម៉ោង និង៤០នាទី ក្នុង១ជើង។ ការហោះហើរចេញដំណើរ ពីទីក្រុង Nha Trang នៅម៉ោង ១១:៥០ យប់ និងទៅដល់ទីក្រុង Busan នៅម៉ោង ៦:៣០ ព្រឹក។ ការធ្វើដំណើរវិលត្រឡប់មកវិញ នឹងចាប់ផ្តើមហោះហើរពីទីក្រុង Busan នៅម៉ោង ៨:០៥ ព្រឹក និងទៅដល់ទីក្រុង Nha Trang នៅម៉ោង ១០:៤៥ ព្រឹក។ ម៉ោងទាំងអស់ គឺជាម៉ោងក្នុងស្រុក។
ការពង្រីកផ្លូវហោះហើរថ្មីចុងក្រោយបំផុត ក្នុងបណ្តាញរបស់ Vietjet មួយនេះ នឹងផ្តល់ជម្រើសនៃការធ្វើដំណើរកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរមក ពីប្រទេសកម្ពុជា តាមជើងហោះហើរ ប្រចាំថ្ងៃ ពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយ ក៏ដូចជាផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់អ្នកដំណើរបែបអាជីវកម្ម និងកម្សាន្ត ក្នុងតំបន់អាស៊ីខាងកើត។
សំបុត្រធ្វើដំណើរសម្រាប់រាល់ជើងហោះហើរទាំងអស់ របស់ Vietjet អាចរកជាវបាន នៅលើគេហទំព័រ
www.vietjetair.com តាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» ឬតាមរយៈ
www.facebook.com/vietjetvietnam (ដោយគ្រាន់តែចុចលើពាក្យ «Booking»)។ ការទូទាត់ផ្សេងៗ អាចធ្វើឡើងបានយ៉ាងងាយស្រួល ជាមួយនឹងសមាគមន៍ Vietjet Sky Club តាមរយៈកាតឥណពន្ធ និងឥណទានអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union។
Busan គឺជាទីក្រុងដ៏ធំបំផុតលំដាប់ទី២ ក្នុងប្រទេសកូរ៉េខាងត្បូង និងជាទីតាំងរបស់កំពង់ផែដ៏មមាញឹកមួយ ដែលមានហាងលក់ទំនិញជាច្រើន ស្នាដៃស្ថាបត្យកម្មដ៏ស្រស់ស្អាត និងផ្សារលក់គ្រឿងសមុទ្រស្រស់ដ៏ល្បីល្បាញជាច្រើន។
អ្នក ដំណើរ សម្រាប់ ផ្លូវ ហោះហើរ រវាង Nha Trang និង Busan ជើង ទី ១ ទទួល បាន វត្ថុ អនុ ស្សាវរីយ៍ ពី Vietjet។
ក្នុងប្រទេសវៀតណាម Nha Trang គឺជាទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិជាច្រើនកុះករ ដោយសារតែមានឆ្នេរខ្សាច់ដ៏វែងអន្លាយ ឆកសមុទ្រដ៏ស្រស់ស្អាតជាច្រើន អាហារដ៏សម្បូរបែប និងប្រជាជនប្រកបដោយរួសរាយរាក់ទាក់។
កាលពីដើមខែមីនា Vietjet បានទទួលពានរង្វាន់ក្នុងនាមជា «ក្រុមហ៊ុនអាកាសរណ៍ផ្តល់សេវាដឹកជញ្ជូនអន្តរជាតិទាបដ៏ល្អបំផុត» ក្នុងកម្មវិធីប្រគល់ពានរង្វាន់ ដល់ក្រុមហ៊ុនដ៏មានកិត្យានុភាពបំផុត របស់កូរ៉េខាងត្បូង (Korea Prestige Brand Awards) ប្រចាំឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយ កាសែតសេដ្ឋកិច្ចប្រចាំថ្ងៃរបស់កូរ៉េ (Korea Economic Daily)។ ជាមួយនឹងការមានបណ្តាញផ្លូវហោះហើរចំនួន ១២០ខ្សែ Vietjet ប្រតិបត្តិការហោះហើរប្រកបដោយសុវត្ថិភាព ដោយមានអត្រានៃការជឿជាក់ផ្នែកបច្ចេកទេស ដល់ទៅ ៩៩,៦៤% ដែលជាអត្រាខ្ពស់ជាងគេបំផុត ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងនាមជាសមាជិកពេញសិទ្ធិ របស់សមគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ក្រុមហ៊ុន Vietjet បានទទួលវិញ្ញាបនបត្រសវនកម្មសុវត្ថិភាព ប្រតិបត្តិការរបស់សមាគមដដែល ហៅកាត់ថា IOSA និងបានទទួលចំណាត់ថ្នាក់ផ្កាយ ៧ ដែលជាអត្រាខ្ពស់ជាងគេបំផុតក្នុងពិភពលោក លើផ្នែកសុវត្ថិភាព ដែលផ្តល់ដោយអង្គភាពអង្កេតក្រុមហ៊ុនហោះហើរ AirlineRatings។
ក្រៅពីការផ្តល់ជូនសំបុត្រធ្វើដំណើរមានតម្លៃទាប ប្រភេទសំបុត្រជាច្រើនកម្រិត ការផ្តល់ជូនប្រូម៉ូសិនដ៏គួរឲ្យទាក់ទាញជាច្រើន ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ផ្តល់បទពិសោធនៃការហោះហើរ ប្រកបដោយការចងចាំសម្រាប់អ្នកដំណើរ នៅលើយន្តហោះថ្មី ដែលបំពាក់ដោយកៅអីប្រកបដោយផាសុកភាព ម្ហូបអាហារក្តៅៗដ៏ឈ្ងុយឆ្ងាញ់ ចំនួន៩មុខ ដែលបម្រើជូនដោយបុគ្គលិកដ៏ស្រស់ស្អាត និងរួសរាយរាក់ទាក់ ក៏ដូចជាសេវាដ៏គួរឲ្យទាក់ទាញជាច្រើនផ្សេងទៀត ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)