ជាតិ
បាក់ឌុប
បាក់ឌុប៖ ក្រសួងអប់រំ នឹងប្រកាសលំដាប់អក្ខរក្រមនាមត្រកូលតាមមណ្ឌលប្រឡង នៅថ្ងៃទី៩ សីហា
×
ដោយ៖ ឆាយ រង្សី
ភ្នំពេញ៖ នៅថ្ងៃទី៩ សីហាខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសបញ្ជីឈ្មោះបេក្ខជន តាមលំដាប់អក្ខរក្រមនាមត្រកូល និងតាមមណ្ឌលប្រឡង នៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ (MoEYS Cambodia)។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
ទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន កីឡា ថ្ងៃទី១៩ ខែកក្កដានេះ បានបញ្ជាក់ថា បញ្ជីឈ្មោះបេក្ខជនតាមលំដាប់អក្ខរក្រមនាមត្រកូល តាមមណ្ឌលប្រឡង នឹងប្រកាសនៅថ្ងៃទី៩ សីហា។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានបេក្ខជនប្រឡងសុរបចំនួន ១១៩,២១៧នាក់។
ក្នុងដំណើរការនៃការប្រឡងនេះ មានមណ្ឌលប្រឡងសរុបចំនួន ២០២មណ្ឌល ក្នុងនោះ មណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៥មណ្ឌល និងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១២៧មណ្ឌល។ ជាមួយគ្នានេះ មុខវិជ្ជាជម្រើសសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺប្រវត្តិវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម គឺផែនដី-បរិស្ថានវិទ្យា៕
© រក្សាសិទ្ធិដោយ thmeythmey.com