ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​កៅស៊ូ​កើនឡើង​នៅ​ឆមាស​ទី​១​ឆ្នាំនេះ តែ​តម្លៃ​មិនទាន់​ល្អ​
19, Jul 2019 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការនាំចេញ​កៅស៊ូ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ សម្រេចបាន ១០៤២៦១ តោន ដែល​កើនឡើង ២៤​ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី​១​ក្នុង​ឆ្នាំមុន​។ ការនាំចេញ​កៅស៊ូ​នេះ មាន​ទឹកប្រាក់​សរុប ៣៣៩​លាន​ដុល្លារ ដែល​ក្នុង​មួយ​តោន​ជា​មធ្យម​ថ្លៃ ១៣៣៩​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ ។​



អត្ថបទទាក់ទង
​លោក ប៉ុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ អះអាងថា តម្លៃ​កៅស៊ូ​នាំចេញ​នេះ មិនទាន់​ល្អ​នៅឡើយ​នៅ​ឆមាស​ទី​១ និង​ធ្លាក់​ចុះក្រោម​នេះ​ទៀត​ចូលដល់​ខែកក្កដា​។ លោក​ថ្លែងប្រាប់​សារព័ត៌​ថ្មីៗ​នៅ​ថ្ងៃទី​១៨​ខែកក្កដា​ថា​៖«​ស្ថានភាព​កៅស៊ូ​សព្វថ្ងៃនេះ​មិនទាន់​ល្អ​ទេ តម្លៃ​នៅ​ដើមខែ​កក្កដា​នេះ​ចុះថយ​ទៀត​។ ហើយ​តម្លៃ​ទាំងនេះ​គឺ​ទាប​ជាង​ឆ្នាំ​២០១៨​ទៅទៀត ជាង​៣០​ដុល្លារ​»​។​
 
​ប្រសាសន៍​លោក ប៉ុល សុ​ផា ៖
 


 
​លោក ប៉ុល សុ​ផា បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ខ្វះ​ការកែច្នៃ​ក្នុងស្រុក និង​ស្ថានភាព​ទីផ្សារ​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​លក់​ជ័យ​កៅស៊ូ​ជួប​បញ្ហា​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ទាំងស្រុង ហើយ​ការជះឥទ្ធិពល​នេះ​គឺ​បណ្ដាល​ពី​ទីផ្សារ​អន្តរជាតិ​»​។ បញ្ហា​ទីផ្សារ​អន្តរជាតិ ដែល​លោក ប៉ុល សុ​ផា អះអាង​នេះ គឺ​ការផ្គត់ផ្គង់​កៅស៊ូ​លើស​តម្រូវការ និង​ផល​លំបាក​នៃ​សេដ្ឋកិច្ចពិភពលោក​។ 
 
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​រូបនេះ ឲ្យ​ដឹងថា តម្លៃ​កៅស៊ូ​សព្វថ្ងៃនេះ​ប៉ះពាល់​ដល់​ក្រុមហ៊ុន តែ​ចំពោះ​ការដាំដុះ​ជា​លក្ខណៈ​គ្រួសារ​វិញ​នៅ​អាច​ចំណេញ​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​តម្លៃ​កៅស៊ូ​គ្រួសារ​ទទួលបាន ១០០០ ទៅ​១១០០​ដុល្លារ​ក្នុង​មួយ​តោន វា​ជះឥទ្ធិពល​ដល់​ជីវភាព​គាត់​ដែរ តែ​មិនទាន់​ខាត​ទេ គ្រាន់តែ​ប្រាក់ចំណូល​ថយចុះ តែ​ចំពោះ​ក​សិ​ឧស្សា​កម្ម​ធំៗ គឺ​តម្លៃ​ទល់​ដើម គាត់​នៅ​ជួប​វិបត្តិ​នៃ​ការខាតបង់​»​។​
 
​ជា​ដំណោះស្រាយ​មួយ លោក ប៉ុល សុ​ផា បញ្ជាក់ថា​លុះត្រាតែ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគ​កែច្នៃ​កៅស៊ូ​ទៅជា​ផលិត​សម្រេច ដែល​លោក​ប្រាប់ថា​មកទល់ពេលនេះ​មិនទាន់មាន​ការវិនិយោគ​បែបនេះ​នៅឡើយ​។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រូបនេះ ឲ្យ​ដឹងថា ក្រសួង​កំពុង​ពិភាក្សា​ក្នុងការ​ដាក់សំណើ​ទៅ​រដ្ឋាភិបាល ពិនិត្យ​ព្យួរ​ពន្ធ​នាំចេញ​កៅស៊ូ ដើម្បី​ជួយ​ក្រុមហ៊ុននាំចេញ​ក្នុង​កម្រិត​ណាមួយ​។ ការពិនិត្យ​ព្យួរ​ពន្ធ ត្រូវបាន​ប្រធាន​សមាគម​អភិវឌ្ឍ​កៅស៊ូ​ក​
 
​កៅស៊ូ​របស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅ​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ចិន ជាដើម​។ កាលពី​ឆ្នាំ ២០១៨ កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ស្ងួត ២១៧ ៥០០ តោន កើនឡើង ១៥ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧ ដោយមាន​តម្លៃ​ជា​មធ្យម ១ ៣១៩ ដុល្លារ​ក្នុង ១ តោន​។ ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​នៅ​កម្ពុ​ជាមាន​ជាង ៤០​ម៉ឺន​ហិកតា​៕

Tag:
 កៅស៊ូ​
  ប៉ុល សុ​ផា​
© រក្សាសិទ្ធិដោយ thmeythmey.com