ដូចជាលោកអ្នកបានដឹងហើយថានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន Vivo នឹងធ្វើការបើកសម្ពោធទៅលើស្មាតហ្វូននៃត្រកូល S ម៉ូឌែល Vivo S1 ។ ជាមួយព្រឹត្តិការនៃការប្រគំតន្ត្រី Vivo S1 Concert ដែលនឹងមានការចូលរួមពីសំណាក់តារាកំពូលៗជាច្រើនដួងផងដែរ។
សម្រាប់ព្រឹត្តិការណ៍នៃការប្រគំតន្ត្រី Vivo S1 Concert នេះដែរនឹងត្រូវបើកឲ្យចូលរួមដោយស៊េរីនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧ យប់តទៅ នៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីជាន់ទី២។
សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក៏ជាថ្ងៃមួយដែរពិសេសផងដែរ ដោយក្រុមហ៊ុនស្មាតហ្វូន Vivo នឹងធ្វើការបើកការកុម្ម៉ង់ទៅលើម៉ូឌែល Vivo S1 ។ សម្រាប់កម្មវិធី Pre-Order នេះដែរនឹងប្រព្រឹត្តិទៅនៅផ្សារទំនើបអ៊ីអនម៉លជាន់ផ្ទាល់ដី Center Court ជិត Brown Coffee ដែលធ្វើឡើងចាប់ពីម៉ោង១០ ព្រឹក រហូតដល់ម៉ោង១០ យប់។ មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។
សម្រាប់អ្នកដែលធ្វើការកុម្ម៉ង់ទុកមុន Vivo S1 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម កែវពង្រីក(Video Smartphone) Sim Smart ដែលមានតម្លៃ ៥៤ ដុល្លារដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង១២ សប្តាហ៍ចាប់ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។
ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុន ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកអ្នកនឹងឱកាសពិសេសបន្ថែមលើសពីនេះទៅទៀតជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង១ សន្លឹកដែលមានឱកាសឈ្នះ១០០ ភាគរយ រួមមានដូចជា៖
- ទូទឹកកក
- កាស ប្លូធូ
- ម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត...!
ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Vivo S1៖
- មានរូបរាងបែប Gradient
- មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080¬×2340 FHD+ លាតសន្ធឹងប្រមាណ ៩០ ភាគរយ នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9
- ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9
- ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz
- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
- មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB
- កាមេរ៉ាក្រោយ ៣ គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP
- ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ
- មានកម្លាំងថ្ម 4500 mAh
តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅសម្រាប់ការមកដល់សមាជិកថ្មីនៃត្រកូល S ម៉ូឌែល Vivo S1 ដែរនៅសល់តែរយៈ២ថ្ងៃ ទៀតតែប៉ុណ្ណោះសម្រាប់ការបើក Pre-Oder?
(អត្ថបទពាណិជ្ជកម្ម)