ក្រុមហ៊ុន​ចិន​ជា​អ្នក​នាំចូល​សំរាម​១៦០០​តោន​ពី​អាមេរិក និង​កាណាដា​
ជាតិ
ក្រុមហ៊ុន​ចិន​ជា​អ្នក​នាំចូល​សំរាម​១៦០០​តោន​ពី​អាមេរិក និង​កាណាដា​
19, Jul 2019 , 3:50 pm        
រូបភាព
​លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ​ថា ក្រុមហ៊ុន​ចិន​ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា ជា​អ្នក​នាំចូល​សំរាម​ប្លា​ស្ទិ​ក ៨៣​កុងតឺន័រ ទម្ងន់​១៦០០​តោន​ពី​សហរដ្ឋអាមេរិក និង​កា​ដា​ណា​។​



អត្ថបទទាក់ទង


លោក គុណ ញឹម បញ្ជាក់ថា រដ្ឋាភិបាលនឹងចាត់វិធានការលើក្រុមហ៊ុនដែលនាំចូលសំរាមខាងលើនេះ។ លោកប្រាប់ដូច្នេះថា៖«យើងនឹងពិន័យក្រុមហ៊ុនហ្នឹង ហើយបើស្រាវជ្រាវរកឃើញថាធ្ងន់ធ្ងរ នោះនឹងឈានដល់ការបិទក្រុមហ៊ុននោះ»។ បើតាមលោក គុណ ញឺម ក្រុមហ៊ុនចិននេះមានឈ្មោះថា Chungyuen ។ 

រីឯការបញ្ជូនសំរាមត្រឡប់ទៅវិញ លោក គុណ ញឹម មិនទាន់អាចបញ្ជាក់កាលបរិច្ឆេទបាននោះឡើយ ដោយត្រូវធ្វើការតាមនីតិវិធី។ លោកគូសបញ្ជាក់បែបនេះថា៖«ត្រូវការពេលវេលា និងនីតិវិធីបន្តិច ហើយសប្ដាហ៍ក្រោយនេះ យើងនឹងកោះហៅក្រុមហ៊ុន ដើម្បីជជែកគ្នាពីការបញ្ជូនសំរាមត្រឡប់ទៅវិញ ដែលអាចឆាប់ៗនេះ»៕

Tag:
 សំរាម
  សំណល់​ប្លាស្ទិច
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម