ជាតិ
មេបញ្ជាការ​ការពារ​អា​កាស លោក អ៊ុ​ល ណាវី ទទួលមរណភាព​ក្នុង​អាយុ​៦២​ឆ្នាំ​
19, Jul 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក អ៊ុ​ល ណាវី មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ការពារ​អាកាស នៃ​កងយោធពល​ខេមរភូមិន្ទ បានទទួល​មរណភាព​ក្នុង​អាយុ​៦២​ឆ្នាំ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ដោយសារ​ជំងឺ​គាំងបេះដូង​។ នេះ​បើតាម​សារ​រំលែក​ទុក្ខ​របស់ លោក សំ វណ្ណ​ថន អគ្គលេខាធិការ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ និង​ជា​អគ្គលេខាធិការ ក្រសួងការពារជាតិ​។​

 
​ក្នុង​លិខិត​រំលែក​ទុក្ខ​ដែល​ផ្ញើ​ទៅកាន់​លោកស្រី រឿង សុ​ផាន្នី ភរិយា​របស់លោក អ៊ុ​ល ណាវី សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​សំដែង​ការសោកស្តាយ និង​ចាត់ទុក​ការបាត់​បង់ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុ​ល ណាវី ដូចជា​ការបាត់បង់​ឥស្សរជន​មួយរូប​ដែល​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របៀប​ប្រល័យពូជសាសន៍​៕

Tag:
 ​មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com