ជាតិ
លោក លី ប៊ុនឡា៖ សាធារណជនងាកមកលេងកីឡាបាល់ទាត់កាន់តែច្រើន ដើម្បីសុខភាព
× នាយយ៉ានបានជួបសម្ភាសលោក លី ប៊ុនឡា ដែលជាអ្នកចូលចិត្តលេងបាត់ទាត់ដើម្បីសុខភាពមួយរូប។ ក្រៅពីចូលចិត្តលេងបាល់ លោក ប៊ុនឡា ក៏ជាម្ចាស់តារាងបាល់ទាត់មួយកន្លែង (Bun La Soccer) នៅខណ្ឌមានជ័យ ក្រុងភ្នំពេញ ផងដែរ។ តារាងមួយនេះមានការប្រកួតបាល់ទាត់មិនមែនអាជីពជាញឹកញាប់ ដែលអ្នកលេងបាល់ គឺមានទាំងកុមារ និងយុវជន។ លោក ប៊ុនឡា មើលឃើញថា ការងាកមកលេងកីឡាបាល់ទាត់ដើម្បីសុខភាព កាន់តែមានសន្ទុះ ហើយតារាងបាល់ក៏ត្រូវបានបង្កើតឡើងជាហូរហែដើម្បីបំពេញសេចក្ដីត្រូវការនេះផងដែរ។
ទស្សនាបទយកការណ៍របស់នាយយ៉ានទាំងអស់គ្នា៖
© រក្សាសិទ្ធិដោយ thmeythmey.com