កីឡាជាតិ
ជាតិ
ជួន ចាន់ចាវ ទំនងអាចអវត្តមានរហូតចប់រដូវកាល ក្រោយរងរបួសទ្រនាប់ឆ្អឹងជង្គង់ កីឡាករ ជួន ចាន់ចាវ (ស្តាំ)និងកីឡាករ អ៊ន ចាន់ប៉ូលីន ក្រោយបន្តកិច្ចសន្យាថ្មីជាមួយភ្នំពេញក្រោន
× ខ្សែបម្រើភ្នំពេញក្រោន ជួន ចាន់ចាវ ត្រូវអវត្តមានពីទីលានប្រកួត២ខែដើម្បីសម្រាកព្យាបាលរបួសទ្រនាប់ឆ្អឹងជង្គង់។ បញ្ហារបួសនេះ កើតឡើងក្នុងអំឡុងពេលហ្វឹកហាត់ ដើម្បីត្រៀមប៉ះជាមួយអគ្គិសនីកម្ពុជាក្នុងជំនួបពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី១១កន្លងទៅ។
បញ្ហារបួសនេះ អាចធ្វើឲ្យ ចាន់ចាវ អវត្តមានក្នុងជំនួបដែលនៅសល់របស់ភ្នំពេញក្រោនរហូតចប់រដូវកាលឆ្នាំ២០១៩។ បច្ចុប្បន្នការក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់សប្តាហ៍ទី១៦ហើយ ពោលគឺនៅសល់តែ១០សប្តាហ៍ទៀតប៉ុណ្ណោះ។
បើតាមការចុះផ្សាយរបស់គេហទំព័រក្លិបបាល់ទាត់ភ្នំពេញក្រោនកីឡាករ ជួន ចាន់ចាវ បានទៅពិនិត្យរបួសនៅវៀតណាមពីរលើករួចមកហើយ តែរបួសនេះពុំអាចឈានដល់ដំណាក់វះកាត់នោះឡើយ។ កីឡាករវ័យ២០ឆ្នាំរូបនេះ ទើបតែបន្តកិច្ចសន្យាជាមួយក្លិបភ្នំពេញក្រោនរហូតដល់ឆ្នាំ២០២២។ ចាន់ចាវ ជាយុវជនរបស់ក្លិបភ្នំពេញ ដែលត្រូវបានដំឡើងឲ្យមកលេងនៅឈុតធំ៕
Tag:
បាល់ទាត់
ជួន ចាន់ចាវ
ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com