ជាតិ
ចង់ទៅ​រៀន​នៅ​អឺរ៉ុប​! EU នឹង​រៀបចំ​សិក្ខាសាលា​ស្តីពី​អាហារូបករណ៍​សិក្សា​នៅ​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៤ សីហា​
20, Jul 2019 , 3:29 pm        
រូបភាព
រូបភាព ពីទំព័រ ហ្វេសប៊ុក EMA-Cambodia
រូបភាព ពីទំព័រ ហ្វេសប៊ុក EMA-Cambodia
​ដោយ​៖ សុវណ្ណ ស្រី​ពេជ្រ​

​ភ្នំពេញ​៖ សហភាព​អឺរ៉ុប និង EMA-Cambodia  នឹង​រៀបចំ​សិក្ខាសាលា ស្ដីពី​ការដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី ៤ សីហា​ខាង នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​(CKCC)​។ សិក្ខា​សាល​នេះ រៀបចំឡើង​ដើម្បី​ផ្ដល់ព័ត៌មាន និង​គន្លឹះ​ដាក់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ដោយ​ឥតគិតថ្លៃ​។



​សិស្ស​និស្សិត ដែលមាន​បំណង​ទៅ​សិក្សា​នៅ​សហភាព​អឺរ៉ុប អាច​ចូលរួម​សិក្ខាសាលា​ស្ដីពី «​អាហារូបករណ៍​សិក្សា​នៅ​សហភាព​អឺរ៉ុប​» ដែល​រៀបចំ​ដោយ សហភាព​អឺរ៉ុប និង EMA-Cambodia​។ សិក្ខាសាលា​អាហារូបករណ៍​នេះ រៀបចំឡើង ដើម្បី​ឲ្យ​និស្សិត​ដឹង​អំពី​ព័ត៌មាន និង​គន្លឹះ​សំខាន់ៗ​នៃ​ដំណើរការ​ស្នើសុំ​អាហារូបករណ៍​ទៅ​សហភាព​អឺរ៉ុប​។​
 
​កម្មវិធី​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ សីហា ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​១២​ថ្ងៃត្រង់ នៅ​មជ្ឈមណ្ឌល​សហ​ប្រ​តិ្ត​ប​ត្ត​ការ​កម្ពុជា​-​កូរ៉េ​(CKCC)​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហភាព​អឺរ៉ុប​ដែល​បាន​បន្តទៀតថា អ្នកចូលរួម នឹង​ទទួលបាន​ការយល់ដឹង​បន្ថែម​ពី​ការជ្រើសរើស​មុខវិជ្ជា និង​សាកលវិទ្យាល័យ របៀប​បំពេញបែបបទ វិធីសាស្ត្រ​ក្នុងការ​សរសេរ​សំណេរ​ផ្ទាល់ខ្លួន គម្រោង​សិក្សា និង​ការត្រៀមខ្លួន​ទុក​មុន​សម្រាប់​ការប្រឡង​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​និង​គុណភាព​។​
 
​សូមបញ្ជាក់ថា ក្នុង​សិក្ខាសាលា​នេះ នឹងមាន​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ពី​វាគ្មិន​ចំនួន​៥​រូប ដែលជា​អតីត​និស្សិត​អាហារូបករណ៍ Erasmus+​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហភាព​អឺរ៉ុប​៕
 
 
 

Tag:
 អាហារូបករណ៍​
  អឺរ៉ុប​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com