អត្ថបទពាណិជ្ជកម្ម
គម្រប់​ខួប​៤​ឆ្នាំ ទូរទស្សន៍ PNN បានរៀបចំ​កម្មវិធី​ជំនួប​តារា​PNN​ឆ្នាំ​២០១៩ ដែលមាន​ការប្រគុំ​តន្ត្រី ទាំង​តារា​កម្ពុជា និង​ថៃ​ចូលរួម​
20, Jul 2019 , 4:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី ១៩ កក្កដា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​ពិសេស​ដែល​ទូរទស្សន៍ PNN បានរៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ដើម្បី​អបអរ​ខួប​គម្រប់​៤​ឆ្នាំ​របស់ខ្លួន​។  តែ​ជាមួយគ្នានេះ PNN​ក៏បាន​រៀបចំ​កម្មវិធី​ដ៏​កក្រើក​ផ្តល់នូវ​ភាព​រីករាយ​ឥត​ដែន​កំណត់​មួយទៀត បើកឱកាស​ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​បាន​ចូលរួម​ទទួលយក​អារម្មណ៍​រំភើប​ស្រស់ស្រាយ ដំណាលគ្នា​នឹង​ការរៀនសូត្រ​នូវ​បទពិសោធ​ថ្មីៗ​ក្នុង​វិស័យ​សិល្បៈ និង​កម្សាន្ត នោះ​គឺ​ការសម្តែង​រួមគ្នា​រវាង​អ្នកសិល្បៈ​កម្ពុជា និង​អ្នកសិល្បៈ​មកពី​ប្រទេស​ថៃ​។ ការប្រគុំ​តន្ត្រី​ខួប​៤ ឆ្នាំ​របស់​PNN នេះ​មាន​វត្តមាន​ដ៏​ច្រើន​កុះករ​របស់​អ្នកចូលរួម​គ្រប់​ស្រទាប់វណ្ណៈ នេះ​មិន​ត្រឹម​បញ្ជាក់​អំពី​ការគាំទ្រ និង​ផ្តល់នូវ​កម្លាំងចិត្ត​ឥត​ព្រំដែន​ដល់​អ្នកសិល្បៈ​ឡើយ តែ​គ្រប់គ្នា​ក៏​ទទួលបាន​រង្វាន់​ជាទី​គាប់ចិត្ត​ត្រលប់​មកវិញ​ដូចគ្នា​ក្នុងពេល​តែមួយ គឺ​ការពេញចិត្ត​ពេញ​ថ្លើម ជក់ចិត្ត​ដិតអារម្មណ៍​និង​ស​ម្ភ​ភាព​សម្តែង​ប្រកបដោយ​ទេពកោសល្យ​របស់​តារា​គ្រប់​ដួង​ដែល​បង្ហាញខ្លួន​រៀង​គ្នា​តាម​លំដាប់​មក​អង្រួន​ឆាក​តន្ត្រី​ឱ្យ​កាន់តែ​អស្ចារ្យ​ខ្លាំង​ឡើង​។​

​អាចនិយាយបាន​ថា​នេះ​គឺជា​ឱកាស​ដ៏​កម្រ​មួយ ដែល​អ្នកទស្សនា​កម្មវិធី​ជំនួប​តារា​PNN​អាច​មើលឃើញ​យ៉ាងច្បាស់​ពី​សម្មភាព​សម្តែង​រវាង​អ្នកសិល្បៈ​ពីរ​ប្រទេស​ផ្សេងគ្នា​ក្នុងពេល​តែមួយ​ម​គ្នា​តែម្តង​។ តាមរយៈ​កែវភ្នែក​ដែល​រាប់​ពុំ​អស់​សម្លឹង​បាញ់​ឆ្ពោះទៅ​មើល​ការសម្តែង​របស់​តារា​ក្នុង​ចិត្ត​ខ្លួន ក្នុងនោះ លោកអ្នក​អាច​វិនិច្ឆ័យ​បាន​កាន់តែច្បាស់ តើ​តារា​រូប​ណា​មាន​ភាពលេច​ធ្លោ​ជាង​? តើ​ពួកគេ​មាន​សម្ថ​ភាព​សម្តែង​ពិសេស​អ្វី​អាច​ទាក់ចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​បាន​? ឆាក​សម្តែង​ដែលមាន​ទាំង កញ្ញា ស៊ីន យូ​ប៊ី​ន លោក ខាត់ វ៉ៃ​ហាំង លោក អេ​ត​វីន លោក ឌី​ឌី និង​តារាចម្រៀង​លោក ជី ដេវីដ ក្រុម​ចម្រៀង​Smallworld Smallband ព្រម​ការ​មានការ​ចូលរួម​របស់​តារា​សម្តែង​ថៃ​លោក Mario Maurer មិន​ត្រឹម​ជា​វេទិការ​ផ្តល់ ជួន​នូវ​ភាព​រីករាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​មួយ​ដែល​រំលេច​នូវ​សម្ថ​ភាព លក្ខណៈពិសេស​របស់​តារា និង​គាំទ្រ​លើកទឹកចិត្ត​ដល់​ការខិតខំ​ច្នៃ​គំនិត​ជម្រុញ​នូវ​ការបង្កើត​ថ្មី​របស់​សិល្បករ​គ្រប់រូប​ថែមទៀត​។​


 
​រំជើបរំជួល អស្ចារ្យ រីករាយ​ខ្លាំង បន្សល់​នូវ​អនុស្សាវរីយ​ផ្អែមល្ហែម​ជាប់ចិត្ត​កម្រិតណា កម្មវិធី​ជំនួប​តារា​PNN ឆ្នាំ​២០១៩​នេះ​? មានតែ​អ្នក​បាន​ចូលរួម​ទេ ទើប​យល់ច្បាស់​។ ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ ប្រចាំឆ្នាំ​មួយ​នេះ​ជឿជាក់ថា អ្នកគាំទ្រ​ទាំងអស់​ដែល​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់ខ្លួន​ចូលរួម​ពិធី​ដ៏​អធិកអធម​នេះ​នឹងមិន​ជួបប្រទះ​នូវ​ការខកចិត្ត​ខុស​បំណង​ឡើយ ព្រោះ​ក្រៅ​អំពី​ការសប្បាយ អ្នកចូលរួម​ក៏​នឹង​ទទួលបាន​នូវ​ចំណេះដឹង និង​បន្ថែម​បទពិសោធ​ថ្មី​សម្រាប់​ជីវិត​ផងដែរ​៕




































(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com