ជាតិ
បាក់ឌុប
លោក នាង បូ «​គ្រូ​រូប​ណា​ក៏​ដូចគ្នា​ដែរ បាន​សិស្ស​ជាប់​និទ្ទេស​ល្អៗ សប្បាយចិត្ត ដើរ​អួត​ប្រាប់​គេ​ប្រាប់​ឯង​»
20, Jul 2019 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ សាស្ត្រាចារ្យ​គណិតវិទ្យា នាង បូ ថ្លែង​ទាំង​ក្ដីរំភើប​ថា រូបលោក​ក៏ដូចជា​គ្រូ​ដៃ​ទៃទៀត​ដែរ ពេល​សិស្ស​របស់ខ្លួន​ប្រឡង​ជាប់​និទ្ទេស​ល្អៗ គឺ​សប្បាយចិត្ត និង​អួត​ប្រាប់​គេ​។ តើ​ធ្វើ​ដូចម្ដេច​ទើប​គ្រូ បង្រៀន​សិស្ស​ឲ្យ​ចេះ ឲ្យ​ពូកែ​? សាស្ត្រាចារ្យ​គ្រប់រូប​សុទ្ធតែ​បង្រៀន​សិស្ស​តាម​វិធីសាស្ត្រ​បង្រៀន​របស់​ក្រសួង​អប់រំ ដោយ​ផ្គួប​ផ្សំ​នឹង​បទពិសោធ និង​ទេពកោសល្យ​ពី​កំណើត​ជាដើម​។



​សាស្ត្រាចារ្យ នាង បូ បាន​ចែករំលែក​ពី​វិធីសាស្ត្រ​បង្រៀន​សិស្ស​ឲ្យ​ឆាប់​ចេះ ចាំ និង​ងាយ​យល់ ថា រូបលោក​ផ្ទាល់​យក​ទេពកោសល្យ​ពី​កំណើត និង​លើក​ឧទាហរណ៍​ពីអ្វីៗ​ជុំវិញខ្លួន មក​ពន្យល់​សិស្ស​។ វិធីសាស្ត្រ​នេះ​ធ្វើ​ឲ្យ​លោក នាង បូ បង្រៀន​សិស្ស​បាន​ជោគជ័យ​ច្រើន រហូត​មាន​សិស្ស​មួយចំនួន​ដែល​រៀន​ជាមួយ​លោក​សាស្ត្រាចារ្យ បាន​ប្រឡង​ជាប់​ជា​សិស្ស​ពូកែ​ទូទាំងប្រទេស និង​ទទួលបាន​និទ្ទេស A លើ​មុខវិជ្ជា​គណិតវិទ្យា​ជាច្រើន​ជំនាន់​ផងដែរ​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី ដែល​សារព័ត៌មាន​ថ្មីៗ​បាន​សាកសួរ​សាស្ត្រាចារ្យ​គណិតវិទ្យា នាង បូ ដូចតទៅ​៖
 
 
​សាស្ត្រាចារ្យ​ឯកទេស​គណិតវិទ្យា​ដ៏​ល្បី នៅ​វិទ្យាល័យ​បាក់​ទូក នា​រាជធានី​ភ្នំពេញ វ័យ​ជិត​៥០​ឆ្នាំ ដែល​បទពិសោធ​ជិត​៣០​ឆ្នាំ រូបនេះ បញ្ជាក់ថា ការ​លើកយក​អ្វីៗ​ដែល​មាននៅ​ជិត​ខ្លួន​មក​ពន្យល់ អាចធ្វើ​ឲ្យ​សិស្ស​ងាយស្រួល​យល់ និង​ស្រួល​ចាំ​។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ នាង បូ ក៏ត្រូវ​នឹង​ពី​សមត្ថភាព​របស់​សិស្ស​ផងដែរ ដើម្បី​ងាយស្រួល​ពន្យល់ ទៅតាម​កម្រិត​នៃ​ចំណេះដឹង​របស់​ពួកគេ​។​
 

Tag:
 នាង បូ​
  គណិតវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com