ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ចេក​” ងាយ​រក​និង​មានតម្លៃ​ថោក ប៉ុន្តែ​ផ្ដល់​អត្ថប្រយោជន៍​មហាសាល​ចំពោះ​សុខភាព​
21, Jul 2019 , 6:59 am        
រូបភាព
​ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​នោះ ផ្លែ​ចេក​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម រួមទាំង​សារធាតុចិញ្ចឹម​ជាច្រើន​ផ្សេងទៀត​ដែល​ល្អ​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​។  (​អាន ៖ ស្បែ​កកូន​របស់​អ្នកនឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើតាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នក​ចេះតែ​រមាស់​ស្បែក​មែន​ទេ​?) ចេក​ក៏​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ផងដែរ​ដោយ​វា​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh​នឹង​បង្ហាញ​ដឹង​ពី​អត្ថប្រយោជន៍​គួរអោយភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ផ្លែ​ចេក​ជាប្រចាំ ៖



១. ទប់ស្កាត់​ប្រឆាំង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
​ចេក ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដែល​ជួយ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។​
 
២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
​ចេក​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ផងដែរ ហើយ​នេះ​ជាហេតុ​ផល​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ អ្នកនឹង​សម្គាល់​ឃើញ​លទ្ធផល ជាពិសេស​កំឡុងពេលរ​ដូ​វ​នៃ​ជំងឺ​ផ្ដាសាយ ឬ​រដូវ​ត្រជាក់​ចូលមក​ដល់​។​
 
៣. សុខភាព​បេះដូង​
​ផ្លែ​ចេក​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​ម៉​ង់​កា​ណែ​ស​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​បេះដូង ជាពិសេស​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ទប់ស្កាត់​ជំងឺ​គួរអោយ​ព្រួយបារម្ភ​បានជា​ច្រើន​។​
 
៤. គ្រប់គ្រង​សម្ពាធ​ឈាម​
​ផ្លែ​ចេក ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម​ដែលមាន​ប្រសិទ្ធិភាព​ជួយ​គ្រប់គ្រង​ជាតិ​សូ​ដ្យូ​ម​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ព្រមទាំង​ធ្វើអោយ​កម្រិត​នៃ​សម្ពាធ​ឈាមមាន​លក្ខណៈ​ប្រសើរឡើង​ផងដែរ​។​
 
៥. បង្កើន​ការរំលាយ​អាហារ​
​ផ្លែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​កម្រិត​ល្បឿន​ត្រឹមត្រូវ​នៃ​ការរំលាយ​អាហារ​។ ការទទួល​ទាន​ចេក​ត្រឹម​តែមួយ​ផ្លែ​នឹង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ និង​ថែមទាំង​អាចជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ទល់លាមក​ទៀតផង​។​
 
៦. សុខភាព​តម្រងនោម​
​ប៉ូ​តា​ស្យូ​ម​ក៏​សំខាន់​សម្រាប់​សុខភាព​តម្រងនោម​ល្អប្រសើរ​ផងដែរ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម ចូរ​ទទួលទាន​ចេក​អោយបាន​យ៉ាងហោចណាស់​ពី ៤ ទៅ ៦ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៧. ព្យាបាល​ជំងឺហឺត​
​នោះ​ក៏​ព្រោះតែ​ចេក គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​នឹង​ជួយ​កាត់បន្ថយ​អាកា​រៈ​នៃ​ជំងឺហឺត​បាន​យ៉ាង​ប្រសើរ​សម្រួល​ដល់​ការដកដង្ហើម​។​
 
៨. ជួយ​អោយ​ស្រក​ទម្ងន់​
​ចេក​ក៏​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ផងដែរ​ដោយ​វា​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​សារធាតុចិញ្ចឹម​សំខាន់ៗ​ខ្ពស់​។ លើសពីនេះទៅទៀត​ផ្លែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​
​ស​សៃ​ដែល​ជួយ​កម្រិត​ល្បឿន​ត្រឹមត្រូវ​នៃ​ការរំលាយ​អាហារ​។ ការទទួល​ទាន​ចេក​ត្រឹម​តែមួយ​ផ្លែ​នឹង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​និង​ថែមទាំង​អាចជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ទល់លាមក​ទៀតផង​។​
 
៩. សុខភាព​ស្បែក​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C និង​វីតាមីន B6 ដែល​ចាំបាច់​ក្នុងការ​រក្សា​តុល្យភាព​នៃ​ជាតិ​សំណើម​របស់​ស្បែក​។ ក្នុងករណី​ខ្លះ​គឺ​ស្បែក​ស្ងួត​បណ្ដាលមកពី​កង្វះ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ដូច្នេះ​ព្យាយាម​រួមបញ្ចូល​ផ្លែ​ចេក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ អ្នក​ក៏​អាច​កិន​សាច់​ចេក​អោយ​ក្លាយជា​ម៉ដ្ឋ​ខាប់​រួច​លាប​វា​លើ​មុខ ហើយ​ទុកចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។​
 
១០. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
​ផ្លែ​ចេក​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​ការពារ​កោសិកា​និង DNA ពី​ការបំផ្លាញ​នៃ​រ៉ាឌីកាល់​សេរី​។ លើសពីនេះទៅទៀត ចេក​ក៏​ជា​ប្រភព​ដ៏​ល្អ​
​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​អាចជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​បាន​យ៉ាង​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com