អត្ថបទពាណិជ្ជកម្ម
​បុរី ឌឹ​ផ្ល​រ៉ា ផ្លូវជាតិ​លេខ ៦A ប្រកាស​ផ្តល់​រថយន្ត Masda-2 …
21, Jul 2019 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុរី ឌឹ​ផ្ល​រ៉ា ផ្លូវជាតិ​លេខ ៦A ប្រកាស​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស​ដោយ​ផ្តល់ជូន​រថយន្ត Masda-2  សម្រាប់​ការ​កក់​ប្រភេទ​វីឡា​ឃ្វី​ន នៅ​ថ្ងៃ ២៥ កក្កដា ឆ្នាំ ២០១៩ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅមាន​ការ បណ្តោង​ខ្សែក​ពេជ្រ និង​មាស រួមទាំង​ចាប់​រង្វាន់​បន្ថែម​យក​រង្វាន់​ជាច្រើន​ទៀត ថែម​ទៀតផង​ជា​ការដូរ​លើកទឹកចិត្ត​បន្ថែម ក្នុង​ឳ​កាស​ដែរ ឌឹ ផ្ល​រ៉ា ប្រកាស​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ប្រភេទ​ផ្ទះ​វីឡា ឃ្វី​ន នៅ​សណ្ឋាគា សូ ហ្វី​តែ​ល​ភ្នំពេញ ។​

​គួរបញ្ជាក់​ផងដែរ​ថា​ប្រភេទ បុរី ឌឹ ផ្ល​រ៉ា​បានទទួល​ការគាំទ្រ​យ៉ាង​ខ្លាំ​ពី​សំណាក់​អតិថិជន​ទៅលើ​ប្រភេទ វីឡា​ភ្លោះ វីឡា​កូនកាត់ និង​ហ្ស​ប​ហោ​សន៍ ហើយ​ពេលនេះ ឌឹ ផ្ល​រ៉ា ក៍​បានសម្រេច​បើក​លក់​ជា​ផ្លូវការ​នូវ​ប្រភេទ វីឡា​ឃ្វី​ន នេះ​ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់ខ្លួន  វីឡា​ឃ្វី​ន​ជា​ប្រភេទ​វីឡា​ទោល​ដាច់ដោយឡែក និង​ប្រណិត  មានការ​រចនា​ឡើង​យ៉ាង​ឥតខ្ចោះ ទាន់សម័យ​នា​សតវត្ស​ទី​២១ ជា​ម៉ូត​ថ្មី​ប្លែក​ល្អ​ឯក និង​មាន បំពាក់​ទៅដោយ​ប្រព័ន​បច្ចេកវិទ្យា​ទំនើប​ដោយ​ស្កេ​ន​កាត​ដែរ​មាន​លក្ខ​ណះ​ឯកជន​ភាព​សម្រាប់​អតិថិជន​ដែរ​រស់នៅ​ប្លុក វីឡា ឃ្វី​ន  ងាយស្រួល​រស់នៅ និង    ស៊ី​វិ​ល័យ​។ មិន​ត្រឹមតែ​ប៉ុ​ន្នោះ​ប្រភេទ វីឡា​នេះ​មាន​ទំហំ​ធំ ងាយស្រួល​សម្រាប់​អតិថិជន​ក្នុងការ​រៀបចំ​សួនច្បារ ឬ​កន្លែង​សម្រាប់​ក្មេង​តូចៗ​រត់​ក​លេង​ជំវិញ​បរិវេណ​ផ្ទះ ជប់លៀង​ជា​លក្ខណៈ​គ្រួសារ និង​មាន​ទីធ្លា​ធំ​ទូលាយ​ងាយស្រួល​ចត​ឡាន​។​
 
​បុរី ឌឹ ផ្ល​រ៉ា ធ្វើការ​ផ្គត់ផ្គង់​ផ្ទះ​ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ការសាងសង់​អគារ​លំនៅស្ថាន​តាមរយៈ​បុរី​ដ៏​ទំនើប​បំផុត ដែលមាន​ការ​រចនា​ម៉ូត​បែប​ខ្មែរ និង អឺរ៉ុប​រួមបញ្ចូល​គ្នា ក្នុង​គោលបំណង​ផ្តល់ឱ្យ​អតិថិជន​រស់នៅក្នុង​លំនៅស្ថាន​ដ៏​ទំនើប​មានគុណ​ភាព និង​ប្រកបដោយ​សេចក្តីសុខ​ក្នុង​វីឡា​គ្រប់​ប្រភេទ​វីឡា និង​ផ្ទះល្វែង​អាជីវកម្ម និង​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ តាម​បណ្តោយ​ផ្លូវជាតិ ៦A ក្នុង​តំបន់​អភិវឌ្ឍន៍​នៃ​ទីក្រុង​រណប​ថ្មី​ជ្រោយចង្វារ ដែល​រួមមាន សួនសត្វ​សា​ហារី សណ្ឋាគារ​លំដាប់​ផ្តា​យ​ប្រាំ ស្តា​តម​រតក​តេ​ជោ​ថ្មី និង​គម្រោង​អភិឌ្ឍន៍​ផ្សេងៗ ជាច្រើន​ទៀត​។ ហើយ​ផ្លូវជាតិ​លេខ ៦​អា ជា​ផ្លូវភ្លោះ​ធំ​បំផុត របស់​កម្ពុជា ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​សេដ្ឋកិច្ច​កំពង់ចាម និង​ខេត្តសៀមរាប​ដែលជា​ខេត្ត​ទេសចរណ៍វប្បធម៌​ដ៏​មាន​សក្កដានុពល​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

 

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​លេខ​៖ 010/087 366 886 ៕
​វ៉េបសាយ​: www.boreytheflora.com
​ហ្វេ​ស​ប៊ុ​ក​: www.facebook.com/boreytheflora
 

© រក្សាសិទ្ធិដោយ thmeythmey.com