ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ ការផ្សាយ​ថា​តុលាការយោធា មាន​បក្ខពួក​និង​គ្រួសារនិយម ជាការ​បំផ្លើស​
21, Jul 2019 , 2:59 pm        
រូបភាព
លោក ន័យ ថុល ប្រធានតុលាការយោធា
លោក ន័យ ថុល ប្រធានតុលាការយោធា
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ចាត់ទុកថា​ជាការ​បំផ្លើស​ខុស​ការពិត ចំពោះ​ការចុះផ្សាយ​នានា​ថា តុលាការយោធា​កម្ពុជា មាន​បក្ខពួកនិយម និង​គ្រួសារនិយម​។



​លោក ឈុំ សុជាត សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដូច្នេះ​ថា​៖«​តុលាការយោធា​កម្ពុជា មិនមាន​បញ្ហា​បក្ខពួកនិយម ឬ​គ្រួសារនិយម ដូច​ការចុះផ្សាយ​ចោទប្រកាន់​នោះឡើយ​។ តុលាការយោធា​កម្ពុជា បាន​ដំណើរការ​ប្រកបដោយ​ភាព​ឯករាជ្យ និង​តែង​ផ្តល់​យុត្តិធម៌​សម្រាប់​យោធិន​គ្រប់រូប​»​។​
 
​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងការពារជាតិ ប្រកាស​ស្វាគមន៍​គ្រប់​មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ព័ត៌មាន​ទាំងអស់ ដើម្បី​ពិនិត្យ​តាមដាន មុននឹង​លើក​ជា​របាយការណ៍​ជូន​ថ្នាក់លើ​។

​ថ្មីៗ​នេះ មាន​មន្ត្រី​ក្នុង​តុលាការយោធា លួច​ទម្លាយ​ព័ត៌មាន​ថា លោក ន័យ ថុល ប្រធាន​តុលាការយោធា បង្កើត​បក្ខពួក ដោយ​ដាក់​ប្រពន្ធ​-​កូន និង​សាច់ញាតិ ឲ្យ​ដាន់​តំណែង​ផ្សេងៗ​ក្នុង​ស្ថាប័ន​នេះ​។ បន្ទាប់មក​ក៏មាន​ការចុះផ្សាយ​ជា​ហូរហែ​៕ 
 

Tag:
 តុលាការយោធា​
  បក្សពួកនិយម​
© រក្សាសិទ្ធិដោយ thmeythmey.com