សម្តេច ប៊ុន រ៉ានី​៖«ក្មួយៗ កត់​លេខ​ឡាន​ឲ្យ​មីង បើ​ឡាន​ឈប់​លើ​គំនូស​ដើរ ហើយ​មិន​ព្រម​ថយ»​
ជាតិ
សង្គមជាតិ
សម្តេច ប៊ុន រ៉ានី​៖«ក្មួយៗ កត់​លេខ​ឡាន​ឲ្យ​មីង បើ​ឡាន​ឈប់​លើ​គំនូស​ដើរ ហើយ​មិន​ព្រម​ថយ»​
21, Jul 2019 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ប៊ុន រ៉ានី ភរិយា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ធ្លាប់​ឃើញ​អ្នកជិះរថយន្ត​ទំនើប​មួយចំនួន មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​នោះទេ ដោយ​សម្តេច បាន​លើកយក​ករណី​មួ​យមក​បង្ហាញថា ពេលទៅដល់​ស្តុ​ប​ចរាចរណ៍ ម្ចាស់​រថយន្ត​ទាំងនោះ បាន​ឈប់​លើ​គំនូស​សម្រាប់​អ្នកដើរ​។ សម្តេច បាន​សរសើរ​យុវជន​កាកបាទក្រហម តាម​ស្តុ​ប​ចរាចរណ៍ ដែល​បាន​ជួយ​សម្រួល​ចរាចរណ៍ និង​តែង​ព្យាយាម​សុំ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងនោះ ថយក្រោយ កុំ​ឲ្យ​ឈប់​លើ​គំនូស​សម្រាប់​អ្នកដើរ ដោយពេល​ខ្លះ ត្រូវ​លើ​កដៃ​សំពះ​ទៀតផង​។



​សម្តេច ប៊ុន រ៉ានី សង្កេតឃើញថា មាន​ម្ចាស់​រថយន្ត​ខ្លះ ផ្តល់​តម្លៃ​ដល់​យុវជន​កាកបាទក្រហម និង​ថយ​រថយន្ត​តាម​សំណូមពរ តែ​ក៏មាន​ម្ចាស់​រថយន្ត​ខ្លះ បាន​មើលស្រាល​លើ​យុវជន​កាកបាទក្រហម ហើយ​មិន​ព្រម​ថយ​រថយន្ត​ចេញពី​គំនូស​សម្រាប់​អ្នកដើរ​ឡើយ​។ ប្រធាន​កាកបាទក្រហមកម្ពុជា ប្រាប់​យុវជន​របស់ខ្លួន​ដូច្នេះ​ថា​៖«​បើ​គេ​មិន​ថយ សុំ​ឲ្យ​ក្មួយ​កត់​ [ស្លាក] លេខ​ឡាន​ឲ្យ​មីង​។ តាំងពី​នុ៎ង​មក ដូច​រៀង​អន់​ដែរ​តើ​។ ទោះ​អ្នកឯង​មាន​ឡាន​ស្អី​ក៏ដោយ ទំនើប​ក៏ដោយ គួរតែ​គោរព​ក្មួយៗ គួរតែ​ខ្មាស​ក្មួយៗ​»​។

សំឡេង


 
​ការ​ថ្លែង​របស់​សម្តេច ប៊ុន រ៉ានី គឺធ្វើឡើង​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​កាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩​។ ក្នុង​ពិធី​នោះ សម្តេច បាន​ជំរុញ​យុវជន​ស្ម័គ្រចិត្ត​របស់​កាកបាទក្រហម ដែល​សម្រាក​ពី​ការសិក្សា ឲ្យ​បន្ត​ជួយ​ចូលរួម​សម្រួល​ចរាចរណ៍​តាម​ស្តុ​ប​នានា​៕ 
 

Tag:
 ប៊ុន រ៉ានី​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម