ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរ ថា ចង់​ឲ្យ​ពលរដ្ឋ​ភ្ញាក់រលឹក​ខ្លួនឯង ជាជាង​ប្រើ​ចំណាត់ការ​ចំពោះ​អ្នក​អង្គុយ​សេព​គ្រឿង​ស្រវឹង​មុខ​អង្គរ
21, Jul 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ សកម្មភាព​អង្គុយ​លើ​វាលស្មៅ និង​សេព​គ្រឿង​ស្រវឹង​មុខ​ប្រាសាទអង្គរវត្ត មិនមែនជា​រឿង​ថ្មី​ឡើយ គឺ​វា​បានកើត​មាន​ជា​យូរ​មកហើយ​។ កន្លងមក ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​ធ្លាប់​ដាក់​ស្លាក​សញ្ញា និង​ហាម​ដល់​អ្នកលក់ដូរ ឬ​អ្នក​អង្គុយ​ដែលជា​រឿយៗ​យក​អាហារ​និង​កន្ទេល​ទៅ​ក្រាល​អង្គុយ​លើ​វាលស្មៅ​ពណ៌​បៃតង​នេះ​។ យ៉ាងណាក៏ដោយ អាជ្ញាធរ​មិនអាច​បញ្ឈប់​សកម្មភាព​ទាំងនោះ​បានឡើយ ផ្ទុយទៅវិញ​នៅតែមាន​ការ​លួច​អង្គុយ ចាក់​ឧបករណ៍​បំពង​សំឡេង​ខ្លាំងៗ​កម្សាន្ត​តាម​អារម្មណ៍ ដោយមាន​ទាំង​គ្រឿង​ស្រវឹង​ផងដែរ​។ រូបភាព​នេះ មាន​ច្រើន​នាឱកាស​បុណ្យទាន​ឬ​ចុង​សប្ដាហ៍​។ សម្រាប់​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា សកម្មភាព​ទាំងនេះ​បាន​ប៉ះពាល់​ដល់ទី​សក្ការបូជា និង​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​។ យ៉ាងណា អ្នកនាំពាក្យ​អះអាងថា ដើម្បី​បញ្ឈប់​សកម្មភាព​នេះ​បាន គឺ​ត្រូវមាន​ឆ​ន្ទះ​ចូលរួម​ពី​អា​ជីករ និង​អ្នក​អង្គុយ វា​មាន​ប្រសិទ្ធភាព​ជាង​ការ​មាន​វិធានការ ឬ​ចំណាត់ការ​ផ្នែក​ច្បាប់​៕

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ អ្នកនាង អ៊ី​សា រ៉​ហា​នី ជាមួយ​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ដូចតទៅ​
 
 
 
 

Tag:
 អង្គុយ​លើ​ស្មៅ​មុខ​អង្គរ​
  អង្គរវត្ត​
  ឡុង កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com