ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ព្យាបាល​បញ្ហា​អា​ឡែ​ហ្ស៊ី​ច្រមុះ​ដោយ​ខ្លួនឯង​
22, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ច្រមុះ​គឺជា​ប្រតិកម្ម​មួយ​ប្រភេទ​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខ្លាំង​ជ្រុល​ទៅលើ​វត្តមាន​របស់​លម្អងផ្កា សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី ធូលី​ដី​ជាដើម ដែល​នាំ​ឲ្យ​រមាស់ៗ​ក្នុង​ច្រមុះ និង​កណ្តាស​ជាប់​។ (​អាន​:​ស្បែ​កកូន​របស់​អ្នកនឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើតាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នក​ចេះតែ​រមាស់​ស្បែក​មែន​ទេ​?)​បើសិន​ជាការ​អា​ឡែ​ហ្ស៊ី​នេះ​បង្កឡើង​ដោយ​លម្អងផ្កា​ច្រើន នោះ​ហៅថា Hay Fever​។​អាកា​រៈ​ជាច្រើន​ដែល​ជាប់ទាក់ទង​នឹង​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ច្រមុះ​មានដូចជា កណ្តាស ក្អក ហៀរ​សម្បោរ ហូរ​ទឹកសម្បោរ​នៅក្រោយ​ច្រមុះ និង​អស់កម្លាំង​ជាដើម​។


បើសិនជា​អ្នក​មិន​ចង់​ប្រើ​ថ្នាំ​គ្រប់គ្រង​ប្រតិកម្ម​នេះ​ទេ អ្នក​អាច​សាកល្បង​វិធី​ព្យាបាល​បែប​ធម្មជាតិ​ដូចខាងក្រោម​នេះ​បាន​៖

​ទឹក​សេរ៉ូម​ប្រៃ​
​បើសិនជា​អ្នកមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​មែន រឿង​មួយ​ដែល​គួររៀបចំ​នោះ​គឺ​ការប្រើ​ទឹក​សេរ៉ូម​ប្រៃ​លាង​ច្រមុះ​។ ទឹក​សេរ៉ូម​ប្រៃ​តូចៗ​គឺ​ងា​ស្រួល​រក​ណាស់​នៅតាម​ឱសថដ្ឋាន ហើយក៏​មិនបាច់​មាន​វេជ្ជបញ្ជា​ទិញ​ដែរ​។ អ្នក​គ្រាន់តែ​យក​វា​មក​បន្តក់​ក្នុង​ច្រមុះ​ដែលមាន​បញ្ហា ហើយ​ព្យាយាម​ហី​សវា​ចេញមក​ខាងក្រៅ​ដើម្បី​សម្អាត​សម្បោរ​ជាការ​ស្រេច​។ 
 
​សម្គាល់​មូលហេតុ​
​តើ​អ្នកមាន​ប្រតិកម្ម​ជាមួយនឹង​ធូលី​ដី លម្អងផ្កា ឬ​អាហារ​អ្វីមួយ​? ការយល់ដឹង​អំពី​មូលហេតុ​របស់​វា អាចជួយ​អ្នក​បង្ការ​រឿងនេះ​កុំ​ឲ្យ​កើតឡើង​នៅ​ថ្ងៃក្រោយ​ទៀត​បាន​។ 
 
​ទឹកខ្មេះ​ផ្លែ​ប៉ោម
​អ្នក​ក៏​អាច​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ច្រមុះ​បានដែរ ដោយសារតែ​វា​ដើរតួនាទី​ជា​សារធាតុ​ប្រឆាំងនឹង​អា​ឡែ​ហ្ស៊ី ព្រមទាំង​ថ្នាំ​ផ្សះ​ក្នុងពេល​ជាមួយគ្នា​។ វា​នឹង​ទៅ​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​អាកា​រៈអា​ឡែ​ហ្ស៊ី​ដូចជា ការ​តឹង​ច្រមុះ កណ្តាស និង​ឈឺក្បាល​ជាដើម​។ ដើម្បី​អាចធ្វើ​បាន អ្នកត្រូវការ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ដែល​សុទ្ធ​ល្អ ២​ស្លាបព្រា​កាហ្វេ លាយ​ជាម​យ​យ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​។ លាយ​បន្ថែម​នូវ​ទឹក​ក្រូចឆ្មា​មួយ​ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ទៀត ហើយ​កូរ​លាយ​វា​ឲ្យ​សប់​។ អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​)​ចូរ​ញ៉ាំ​ភេសជ្ជៈ​បែបនេះ​បី​ដង​ក្នុង​មួយថ្ងៃ ជាពិសេស​នៅ​រដូវ​ផ្តាសាយ​ដើម្បី​កាត់បន្ថយ​អាកា​រៈ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ច្រមុះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com