អត្ថបទពាណិជ្ជកម្ម
តារា​ផេ​ក្លាយជា​ដៃគូ​ផ្លូវការ​សម្រាប់​ការបង់​កម្ចី កញ្ចប់​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ធនាគារ កាណាឌីយ៉ា​
22, Jul 2019 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​, ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩៖ ស្របតាម​គោលដៅ​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​សហ​គ្រិន​ស្ត្រី​ក្នុងប្រទេស​កម្ពុជា នៅថ្ងៃនេះ ធនាគារ កាណាឌីយ៉ា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CWEA) ស្តីពី «​ហិរញ្ញប្បទាន​សហគ្រិន​ស្ត្រី​វៃឆ្លាត​កញ្ចប់​ថវិកា​២០​លាន​ដុល្លារ​អាមេរិក​»​។ ទន្ទឹមនឹងនេះ ធនាគារ កាណាឌីយ៉ា បានជ្រើសរើស​យក​ក្រុមហ៊ុន តារា​ផេ ជា​ដៃគូ​បង់ក​ម្ចី​ផ្លូវការ​សម្រាប់​គម្រោង​ហិរញ្ញប្បទាន​មួយ​នេះ ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​បណ្តាញ​ភ្នាក់ងារ​ដ៏​ច្រើន​និង​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ដ៏​ខ្លាំងក្លា​របស់ តារា​ផេ​។​
 
​តាមរយៈ​ភាពជា​ដៃគូ​នេះ សមាជិក​នៃ​សមាគម CWEA អាចធ្វើ​ការបង់​ប្រាក់កម្ចី​ទៅកាន់​ធនាគារ កាណាឌីយ៉ា តាមរយៈ​ភ្នាក់ងារ តារា​ផេ ទូទាំងប្រទេស ដែលមាន​បណ្តាញ​ច្រើនជាង ៤០០០ កន្លែង ឬ អាច​ទូទាត់​សង​ប្រាក់កម្ចី​ដោយផ្ទាល់​តាមរយៈ​កម្មវិធី​តារា​ផេ App ដែលមាន​ភាពងាយស្រួល​បំផុត និង​ចំណេញ​ពេលវេលា​បំផុត​។​


 
​កញ្ចប់​ហិរញ្ញប្បទាន​សហគ្រិន​ស្ត្រី​វៃឆ្លាត គឺ​ហិរញ្ញប្បទាន​ដែលមាន​ឥទ្ធិពល និង​សិទ្ធិអំណាច​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​គម្រោង​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ CWEA ក្នុង​គោលដៅ​លើកកម្ពស់ សម្រួល និង​ជួយ​ឲ្យ​ស្ត្រី​កម្ពុជា​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត​ក្នុង​ដំណើរ​អាជីវកម្ម​នានារ​បស់​ពួកគាត់​។ ជាមួយនឹង​ទំហំ​ថវិកា​រហូតដល់ ២០ លាន​ដុល្លារ​អាមេរិក កញ្ចប់​ហិរញ្ញប្បទាន​មួយ​នេះ នឹង​ផ្តល់ជូន​សហគ្រិន​ស្ត្រី​កម្ពុជា​នូវ​ថវិកា​និង​ដើមទុន សម្រាប់​ដំណើរការ និង​ពង្រីក​អាជីវកម្ម ហើយ​ទន្ទឹមនឹងនេះ បង្កើតបាន​នូវ​ទីផ្សារការងារ​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ​ផងដែរ​។​
​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​នៃ​ធនាគារ កាណាឌីយ៉ា បាន​លើកឡើងថា​៖ អាជីវកម្ម​មួយ​ភាគ​ធំ​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​សហគ្រិន​ស្ត្រី ហើយ​ពួកគាត់​ជា​ផ្នែក​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ចកម្ពុជា ចក្ខុវិស័យ​របស់​ធនា​គារ កាណាឌីយ៉ា គឺ​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ពួកគាត់ តាមរយៈ​ការផ្តល់ជូន​នូវ​ឥណទាន​សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​អត្រា​ការប្រាក់​ដ៏​សមរម្យ​បំផុត​។​


 
​ក្នុងឱកាស​នេះ​ផងដែរ លោក ភុ​ក រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន តារា​ផេ បាន​មានប្រសាសន៍ថា​៖ «​យើង​យល់ដឹង​យ៉ាងច្បាស់​ពី​បញ្ហា​នានា​ដែល​សហគ្រិន​ជួបប្រទះ នៅពេល​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ក្នុងដំណាក់កាល​ដំបូង​។ ដូច្នេះ សេវាកម្ម​របស់​ពួកយើង​នឹង​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ទូទាត់​ការសង​កម្ចី​ត្រលប់មក ធនាគារ​កាណាឌីយ៉ា ដែលមាន​ភាពងាយស្រួល​បំផុត ពោលគឺ​សហគ្រិន​ស្ត្រី​ក្នុង​គម្រោង​ហិរញ្ញប្បទាន​នេះ អាច​ទូទាត់​សង​ប្រាក់កម្ចី​តាមរយៈ​ភ្នាក់ងារ​តារា​ផេ ឬ ប្រតិបត្តិ​ដោយ​ខ្លួនឯង​តាមរយៈ​កម្មវិធី​តារា​ផេ App​ដែល​អាច​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការធ្វើដំណើរ​ឆ្ងាយ​។​»
 
​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ផ្សារ​ទំនើប សូរិយា​សេន​ធឺ​ភ័ន​ធ៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ កាណាឌីយ៉ា និង​មានការ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់ លោកជំទាវ​វេជ្ជ​. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី រួមទាំង​ថ្នាក់ដឹកនាំ​សំខាន់ៗ អ្នកសារព័ត៌មាន និង​ភ្ញៀវកិត្តិយស​សរុប​ជាង​១០០ នាក់​៕
 
​មិនទាន់មាន​កម្មវិធី តារា​ផេ App មែន​ទេ​?
​ទាញយក​ឥឡូវនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ៖
​តារា​ផេ រហ័ស សុវត្ថិភាព និង​គ្រប់​ទីកន្លែង​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com