អត្ថបទពាណិជ្ជកម្ម
អ្នកកំពុងប្រើទូរសព្ទ OPPO F11 Pro 128GB កាន់តែអេមហើយ!
× បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ ទូរសព្ទដៃស៊េរី F របស់ OPPO ទំហំ 64GB ដែលមានពីរពណ៌ Thunder Black និង Aurora Green រួចមក យើងឃើញថា ស៊េរីនេះ នៅតែមានអ្នកគាំទ្រដដែលជាមួយទំហំថ្មី និងធំជាងមុន រហូតដល់ទៅ128GB។ វាផ្តល់ភាពកាន់តែងាយស្រួល ដល់ Fan OPPO ដែលនិយមចូលចិត្តលេងហ្គេមអនឡាញធំៗ និងការផ្ទុកទិន្នន័យរូបភាព និងវីដេអូ បានច្រើនជាងមុនទ្វេដងឯណោះ។ OPPO F11 Pro ទំហំ128GB បានចូលមកអង្រួនចិត្តអ្នកប្រើប្រាស់ក្នុងរយៈពីរបីខែមកនេះ ដោយវាមកជាមួយនឹងពណ៌ថ្មីមួយទៀតផងដែរ គឺពណ៌ F11 Pro Waterfall Gray ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ដូច្នោះដែរ។
នៅពេលនេះ ជម្រើសកាន់តែល្អប្រសើរជាងមុន ជាមួយនឹងកម្លាំងកាន់តែខ្លាំងជាងមុន ដោយ OPPO F11 Pro ទំហំ128GB ដែលមាន៣ពណ៌។ វាមិនត្រឹមតែតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យលោកអ្នក មានទំនុកចិត្តខ្ពស់ ក្នុងការលេងហ្គេមអ៊ីនធឺណិតគ្រប់ប្រភេទ បានយ៉ាងរលូនទៀតផង។
ម៉ូឌែលនេះ មាន ROM ទំហំ128GB និង RAM ទំហំ 6GB ដែលអាចបន្ថែម SD Cared បានរហូតដល់ទៅ 256GB។ ថាមពលថ្ម 4000mAh ក៏ចាត់ទុកបានថាមិនធម្មតាដែរ ដើម្បីទប់ទល់នឹងការលេងហ្គេមរយៈពេលយូរ ហើយវាមកម៉ាស៊េត(Set) ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0។ ទោះបីជាទូរសព្ទលោកអ្នកលេងហ្គេមរហូតដល់តែអស់ថ្មក្តី ក៏បច្ចេកវិទ្យាដ៏ទំនើបមួយនេះ អាចជួយឲ្យលោកអ្នកសាកថ្មទូរសព្ទឆាប់ពេញនិងមានសុវត្ថិភាពបានដែរ។
គុណសម្បត្តិមួយទៀតដែលធ្វើឲ្យអ្នកនិយមលេងហ្គេម មិនអាចខ្វះបានដែរនោះ គឺបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលកាត់បន្ថយភាពទាក់ កាត់បន្ថយភាពរអាក់រអួល ឬមិនធ្វើឲ្យការលេងហ្គេមរបស់លោកអ្នកគាំងបានឡើយ។
ក្រៅពីនោះ វាមកជាមួយនឹងមុខងារ Game Assistant ដែលមានអត្ថប្រយោជន៍ជាច្រើន ដូចជា អាចបិទដំណឹង (Notification) ឬបិទសារកុំឲ្យលោតចេញ បិទការហៅទូរសព្ទចូល ដែលជាកត្តាអាចរំខានពេលវេលាកំពុងលេងហ្គេមរបស់លោកអ្នកបាន ក្នុងតម្លៃដែលសមរម្យបំផុតត្រឹមតែ 359$៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com