ជាតិ
បាក់ឌុប
វីដេអូ
បាក់​ឌុប​៖ គ្រូ​ជា​អ្នកផ្តល់​គន្លឹះ តែ​សិស្ស​ត្រូវធ្វើ​លំ​ហាត់​ឲ្យ​បាន​ច្រើន ទើប​ជោគជ័យ​!
17, Aug 2019 , 10:45 am        
រូបភាព
​ភ្នំពេញ​៖ បទពិសោធ​បង្រៀន​មុខវិជ្ជា​គីមីវិទ្យា​ជាង ២០​ឆ្នាំ នៅ​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សាស្ត្រាចារ្យ សេង សុខ​ឃាង ផ្តល់​គន្លឹះ​ដល់​សិស្ស​ដែល​ត្រៀមខ្លួន​ប្រឡង​បាក់​ឌុប​នៅ​ខែសីហា​ខាងមុខនេះ ថា សិស្ស​ត្រូវ​ខំរៀន​ដោយ​ធ្វើ​លំ​ហាត់​បន្ថែម​នៅផ្ទះ និង​បែងចែក​កាលវិភាគ​រៀន​រៀន​គ្រប់មុខ​វិទ្យា​។ «​ភាពជោគជ័យ​របស់​សិ​ស្ស គឺ​ការធ្វើ​លំ​ហាត់​ដោយ​ខ្លួនឯង​ឲ្យ​បាន​ច្រើន​»​។ នេះ​ជាការ​អះអាង​របស់​សាស្ត្រាចារ្យ ឯកទេស​គីមីវិទ្យា សុខ​ឃាង ដែល ជំរុញ​ឲ្យ​សិស្ស​រៀន​ធ្វើ​លំ​ហាត់​សារ​ឡើងវិញ រួច​ផ្ទៀងផ្ទាត់​ជាមួយនឹង​ចម្លើយ​ដែល​គ្រូ​បាន​បង្រៀន ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​។​


សូម​ទស្សនា​បទ​សម្ភាស​ខ្លី ដូចខាងក្រោម​៖  


លោក​សាស្ត្រាចារ្យ​គីមីវិទ្យា​រូបនេះ បញ្ជាក់ថា ចំពោះ​វិញ្ញាសា​គីមី ដែល​ធ្លាប់​ប្រឡង​ចេញ​ញឹកញាប់ មានដូចជា មេរៀន​ទំហំ​ភាគល្អិត​, អង្គធាតុ​ប្រតិករ​, កត្តា​កំហាប់​, កត្តា​សីតុណ្ហភាព និង​ល្បឿន​ជាដើម​។ សាស្ត្រាចារ្យ សេង សុខ​ឃាង លើកទឹកចិត្ត​ឲ្យ​សិស្ស​យក​មេរៀន ដែល​បាន​រៀន​ជាមួយ​គ្រូ​ទៅ​អនុវត្ត​នៅផ្ទះ និង​ត្រឡប់មក​សួរ​គ្រូ​វិញ ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​។​
អត្ថបទទាក់ទង
​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៩ ខែសីហា ២០១៩​ខាងមុខនេះ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប ១១៩, ២១៧​នាក់​។ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ ត្រូវបាន​បែងចែក​ជា ២ គឺ​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៕

Tag:
 បាក់​ឌុប​
  គីមីវិទ្យា​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com