ជាតិ
រថយន្ត
អស់បារម្ភ! Vito Tourer 116 CDI ជួយឲ្យការធ្វើដំណើរលក្ខណៈគ្រួសារលោកអ្នកកាន់តែងាយស្រួល
× ក្រុមហ៊ុន Star Auto Cambodia សូមណែនាំរថយន្ត Mercedes-Benz មួយប្រភេទ ដែលស័ក្តិសមជាទីបំផុតសម្រាប់លោកអ្នក ដែលមានសមាជិកគ្រួសារច្រើន ចាប់ពី៧នាក់ ដល់១១នាក់ នោះគឺ Vito Tourer116 CDI។
Mercedes-Benz Vito Tourer116 CDI ត្រូវបានរចនាឡើងយ៉ាងទូលាយ មានកៅអីដល់ទៅ៣ជួរ ប្រកបដោយផាសុកភាពសម្រាប់សមាជិកគ្រួសាររបស់លោកអ្នកអង្គុយ។ នៅផ្នែកខាងក្រោយក៏មានភាពទូលាយដែលអាចដាក់អីវ៉ាន់បានច្រើនផងដែរ។
Mercedes-Benz Vito Tourer116 CDI ជាប្រភេទរថយន្តប្រើម៉ាសូត ដែលមានកម្លាំងស្ទុះ ខ្លាំង ហើយអ្នកបើកបរអាចបើកដោយទំនុកចិត្តមិនថាផ្លូវឆ្ងាយ ឬជិតនោះទេ។ បើទោះជាបើកបរនៅលើចម្ងាយផ្លូវឆ្ងាយយ៉ាងណាក៏ដោយ ក៏មិនមានភាពនឿយហត់ដែរ ដោយសារគ្រប់រថយន្ត Mercedes-Benz បានបំពាក់ជាស្រេចនូវបច្ចេកវិទ្យាទំនើប ដូចជាប្រព័ន្ធទប់លំនឹងមិនឲ្យរថយន្តឃ្លេងឃ្លោងនៅពេលបើកបរក្នុងល្បឿនលឿនជាដើម។
អ្វីកាន់តែពិសេសនោះ គឺរថយន្ត Mercedes-Benz Vito Tourer116 CDI ស៊ីម៉ាស៊ូតត្រឹមតែ៥លីត្រប៉ុណ្ណោះ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។ អ្នកបើកបរគ្រប់រូប តែងគ្រវីក្បាលគ្រប់គ្នា ទៅនឹងសមត្ថភាពម៉ាស៊ីនដែលស៊ីម៉ាស៊ូតតិចបំផុតមិនគួរឲ្យជឿបែបនេះ។ ជាមួយនឹងការ រចនាយ៉ាងយកចិត្តទុកដាក់ និងផ្ចិតផ្ចង់នោះ ក៏បានធ្វើឲ្យរថយន្ត Vito Tourer116 CDI មានរួបរាងសង្ហា និងទាក់ទាញពីជ្រុងផងដែរ។ ស្រស់ស្អាត ទាក់ចិត្ត ទាក់ភ្នែកតែម្តង!។
ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត ពីលក្ខណៈពិសេសៗជាច្រើនទៀត របស់ Vito Tourer116 CDI សូមអញ្ជើញទៅសាលតាំងបង្ហាញរថយន្តMercedes-Benz ដែលស្ថិតនៅផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ ០១៧ ២៣១ ៤៨៨ ឬ០២៣ ២៣១ ៤៨៨៕
© រក្សាសិទ្ធិដោយ thmeythmey.com