ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស្រុិន សុខមាន៖អគារបេតិកភណ្ឌគួរក្លាយជាកន្លែងទេសចរណ៍ល្អជាងកម្ទេចចោល
× ភ្នំពេញ៖លោក ស្រុិន សុខមាន គឺជាយុវជនមួយរូប ដែលបានស្រាវជ្រាវទីតាំងអគារបេតិកភណ្ឌដែលសាងសង់តាំងពីសម័យអាណានិគមនិយមបារាំង និងសម័យសង្គមរាស្ត្រនិយម រហូតដល់សម័យមុនរបប ប៉ុល ពត។ បើតាមលោក សុខមាន អគារខ្លះដែលមានអាយុកាលជាង១០០ឆ្នាំទៅហើយនោះ កំពុងរងការខូចខាត ដោយសារវ័យចំណាស់,ការអភិវឌ្ឃសង្គម និងខ្វះការថែទាំ។
លោក ស្រុិន សុខមាន យល់ឃើញថា អគារដែលនៅមានរូបរាងដល់បច្ចុប្បន្ន គួរតែកែប្រែឱ្យទៅជាទីតាំងទេសចរណ៍ ឬជាសារមន្ទីរ សម្រាប់សិក្សាស្វែងយល់ ពីសេដ្ឋកិច្ច នយោបាយក្នុងសម័យនោះ តាមរយៈរចនាបទ ដែលមាននៅតាមអគារនីមួយៗ។
ដើម្បីជ្រាបព័ត៌មានលម្អិតសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាង កញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មានថ្មីៗ និង លោក ស្រុិន សុខមាន អ្នកស្រាវជ្រាវទីតាំងអគារបេតិកភណ្ឌ ដូចតទៅ៖
លោក ស្រុិន សុខមាន គឺជាស្ថាបនិកទំព័រហ្វេសប៊ុក Amazing Cambodia និងជាគ្រូបង្រៀនភាសាអង់គ្លេស បានចំណាយថវិកាផ្ទាល់ខ្លួន ចុះទៅស្រាវជ្រាវទីតាំងអគារបេតិកភណ្ឌប្រមាណមួយពាន់កន្លែងមកហើយ នៅស្ទើរតែទូទាំងប្រទេស។ គោលបំណងដែល លោក សុខមាន ស្រាវជ្រាវអគារបុរាណទាំងនោះ ក៏ព្រោះតែក្ដីស្រឡាញ់។ ម្យ៉ាងទៀត លោកចង់ចងក្រងជាសៀវភៅឯកសារ សម្រាប់ទុកឱ្យក្មេងជំនាន់ក្រោយស្វែងយល់ ព្រោះលោកសង្កេតឃើញថា ឯកសារទាក់ទងនឹងប្រវត្តិសាស្ត្រមួយចំនួន សម្បូរតែភាសាបរទេស។
ជាបុគ្គលិកធ្វើការក្នុងទស្សនាវដ្ដីមួយផងនោះ លោក សុខមាន នឹងតាំងពិព័រណ៍រូបថត ស្ដីពីអគារបេតិកភណ្ឌ ដែលខ្លួនបានស្រាវជ្រាវអស់រយៈពេលជិត១០ឆ្នាំមកហើយនោះ នៅថ្ងៃទី១០-១២ សីហា ឆ្នាំ២០១៩ខាងមុខ។ គោលបំណង នៃការតាំងពិព័រណ៍នេះ ដើម្បីផ្សព្វផ្សាយពីទីតាំងអគារបេតិកភណ្ឌឱ្យយុវជន និងអ្នកពាក់ព័ន្ធមួយចំនួនបានដឹង៕
Tag:
ស្រុិន សុខមាន
អគារ
បេតិកភណ្ឌ
ស្រាវជ្រាវ
ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com