​លោក ត្រាំ ថា នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន អាមេរិក​ដើរ​ជា​ប៉ូលិស មិនមែន​យោធា​ឡើយ​
អន្តរជាតិ
​លោក ត្រាំ ថា នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន អាមេរិក​ដើរ​ជា​ប៉ូលិស មិនមែន​យោធា​ឡើយ​
23, Jul 2019 , 10:38 am        
រូបភាព
លោក Donald Trump និយាយទៅកាន់លោក Imran Khan (ឆ្វេង) នាជំនួបនៅការិយាល័យពងក្រពើក្នុងសេតវិមាន កាលពីថ្ងៃទី​២២ ខែកក្កដា។ រូបថត AFP
លោក Donald Trump និយាយទៅកាន់លោក Imran Khan (ឆ្វេង) នាជំនួបនៅការិយាល័យពងក្រពើក្នុងសេតវិមាន កាលពីថ្ងៃទី​២២ ខែកក្កដា។ រូបថត AFP
ដោយ: ថ្មីៗ
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក បោះជំហាន​ឆ្ពោះទៅមុខ​ជាច្រើន​ក្នុងការ​បញ្ចប់សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជាពិសេស​តាមរយៈ​ការចរចា​ជាមួយ​ក្រុម​តា​លី​បង់ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។

 
​នាពេល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan នៅ​ការិយាល័យ​ពងក្រពើ (Oval Office) កាលពី​ថ្ងៃ​ចន្ទ លោក ត្រាំ បាន​បញ្ជាក់ថា យុទ្ធនាការ​របស់​អាមេរិក​ក្នុង​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន នា​រយៈពេល​១៨​ឆ្នាំកន្លងមក គឺ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​។​
 
«​យើង​ធ្វើ​សកម្មភាព​ដូចជា​ប៉ូលិស មិនមែន​យោធា​នោះឡើយ […] ប្រសិនបើ​យើង​ដើរតួ​ជា​យោធ យើង​អាច​បញ្ចប់សង្គ្រាម​ត្រឹមតែ​រយៈពេល​១​សប្តាហ៍ ឬ​១០​ថ្ងៃ​ប៉ុណ្ណោះ​»​។ នេះ​ជាការ​អះអាង​របស់លោក​ត្រាំ ដោយ​សង្កត់ធ្ងន់ថា អាមេរិក​គ្រាន់តែ​មិន​ចង់​រួមចំណែក​សម្លាប់​មនុស្ស​១០​លាន​នាក់ ។​
 
​លោក ត្រាំ និយាយ​ទៅកាន់​លោក Khan ថា រដ្ឋបាល​លោក​ត្រូវការ​កិច្ចសហការ​ពី​ប៉ា​គី​ស្ថាន សម្រាប់​ជំនួប​សន្តិភាព​អាមេរិក​-​តា​លី​បង់​។ ជាមួយគ្នានេះ លោក Khan រំពឹងថា ក្រុម​តា​លី​បង់ និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​ឈានទៅដល់​កិច្ចចរចា​បញ្ចប់សង្គ្រាម​៕

Tag:
 អាមេរិក​
  ប៉ា​គី​ស្ថាន​
  តា​លី​បង់​
  អា​ហ្វ​ហ្គា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com