អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ អាយ ស៊ី អេស មានការ​ផ្តល់ជូន​ពិសេស​«Standard Promotion»
23, Jul 2019 , 11:53 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ សាលា​អន្តរជាតិ អាយ ស៊ី អេស នឹងមាន​ការផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស លើ​តម្លៃ​សិក្សា (Tuition Fee) និង​តម្លៃ​ចុះឈ្មោះ (Enrolment Fee)​។​
 
​លើសពីនេះ ចាប់ពី​ពេល​ផ្សព្វផ្សាយ​ដំណឹង​នេះ រហូតដល់​ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០១៩ សិស្សានុសិស្ស មកពី​សាលា​ផ្សេង ដែលមាន​ចំណាត់ថ្នាក់​នៃ​ការសិក្សា​ប្រចាំឆ្នាំ​ចាប់ពី​លេខ​១  ដល់​លេខ ១០ ហើយ​មានបំណង​ចូលរៀន នៅ សាលា​អន្តរជាតិ អាយ ស៊ី អេស (​សាខា​ចតុមុខ​) នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ លើ​តម្លៃ​សិក្សា​ចំនួន ៧%​។ ចំពោះ​សិស្ស​ថ្មី​ទាំងអស់ ដែលមាន​បំណង​ចូលរៀន នៅ សាលា​អន្តរជាតិ អាយ ស៊ី អេស (​សាខា​កាល់ម៉ែត​) នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ លើ​តម្លៃ​សិក្សា​ចំនួន ១៥% និង​តម្លៃ​ចុះឈ្មោះ​ចំនួន ២៥%​។​


 
​សាលា​អន្តរជាតិ អាយ ស៊ី អេស ផ្តល់​កម្មវិធីសិក្សា​ជាតិ និង​កម្មវិធីសិក្សា​ខេ​ម​ប្រ៊ី​ជ (CAMBRIDGE) អន្តរជាតិ ចាប់ពី​ថ្នាក់​បណ្តុះ​កុមារ​តូច (Nursery) ដល់​ថ្នាក់​ទី​១២ (Year 12)​។ សាលា​អន្តរជាតិ អាយ ស៊ី អេស ត្រូវបាន ទទួលស្គាល់​ជា​សាលា ដែលមាន​លក្ខណៈសម្បត្តិ​ពេញលេញ ជា មជ្ឈមណ្ឌល​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ (CIC KH008) ដោយ​នាយកដ្ឋាន​ប្រឡង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ជ (CIE) នៃ​ចក្រភព​អង់គ្លេស​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ខេ​ម​ប្រ៊ី​ជ អន្តរជាតិ សាលា​អន្តរជាតិ អាយ ស៊ី អេស មាន​ដៃគូ​អប់រំ​ជាង ១០,០០០ ក្នុង ១៩៥​ប្រទេស ដែល​ភាគច្រើន​ជា​សាលា និង​សាកលវិទ្យាល័យ​អន្តរជាតិ​ល្បីៗ ប្រចាំ​ប្រទេស​នីមួយៗ​។​
 
​សាលា​អន្តរជាតិ អាយ ស៊ី អេស មាន​កម្មវិធីសិក្សា​ដូចខាងក្រោម :
 
- ម​ត្តេ​យ្យ​សិក្សា​អន្តរជាតិ (International Kindergarten Programme): ពាក់កណ្តាល​ថ្ងៃ និង​ពេញ​មួយថ្ងៃ​។​
- បឋមសិក្សា​អន្តរជាតិ (International Primary School Programme): ពាក់កណ្តាល​ថ្ងៃ និង​ពេញ​មួយថ្ងៃ​។ 
- បឋមសិក្សា​ពីរ​ភាសា (Bilingual Primary School Programme): ពេញ​មួយថ្ងៃ​។​
- មធ្យមសិក្សា​អន្តរជាតិ (International Secondary School Programme): ពេញ​មួយថ្ងៃ​។​
- មធ្យមសិក្សា​ពីរ​ភាសា (Bilingual Secondary School Programme): ពេញ​មួយថ្ងៃ​។​


 
​ក្នុង​កម្មវិធីសិក្សា មធ្យមសិក្សា​អន្តរជាតិ និង​មធ្យមសិក្សា​ពីរ​ភាសា សិស្សានុសិស្ស នៃ​សាលា​អន្តរជាតិ អាយ ស៊ី អេស នឹងសិក្សា​កម្មវិធី Cambridge “A Level​គឺជា​កម្មវិធី​កម្រិត​ខ្ពស់បំផុត​ដែលមាន​អ្នកសិក្សា​ជាង ១៧៥,០០០​នាក់​ជា​រៀងរាល់ឆ្នាំ នៅ​ប្រមាណ  ១៣០​ប្រទេស ទូទាំង​សកលលោក​។ សិស្ស និង​និស្សិត ដែលមាន​គុណវុឌ្ឍិ​កម្រិត​នេះ ត្រូវបាន​ទទួលស្គាល់ និង ឱ្យចូល​រៀន​នៅ​សាកលវិទ្យាល័យ​ឈានមុខ​គេ ទូទាំង​បណ្តា​ប្រទេស​ជុំវិញ​សកលលោក មាន​ជាអាទិ​៖
 
- សហរដ្ឋអាមេរិក ៖ សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale …
- ចក្រភព​អង់គ្លេស ៖ សាកលវិទ្យាល័យ Cambridge, Oxford, Edinburgh, Imperial London …
- អូស្ត្រាលី ៖ សាកលវិទ្យាល័យ Melbourne, Sydney, Monash, Queensland …
- កាណាដា ៖ សាកលវិទ្យាល័យ Toronto, McGill, British Columbia, York …
- នូ​វែ​ល​សេ​ឡង់ ៖ សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury …
- សិង្ហ​បុរី ៖ សាកលវិទ្យាល័យ NUS, Nanyang …


 
​សាលា​អន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍​ក្នុង​វិស័យ​អប់រំ ជាង ២៥​ឆ្នាំ និង​ទទួលបាន​ជ័យលាភី និង​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ សាលា​អន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្ត​សិស្សានុសិស្ស ឲ្យ​ចាប់យក​ចំណេះវិជ្ជា​ជា​មូលដ្ឋានគ្រឹះ និង​ទម្លាប់​ល្អ​ក្នុង​ការសិក្សា ។ សាលា​អន្តរជាតិ អាយ ស៊ី អេស មានការ​សង្កត់ធ្ងន់​លើ​មុខវិជ្ជា ភាសា​អង់គ្លេស ភាសា​ខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មាន​កុំព្យូទ័រ​។​


 
​សម្រាប់​ព័ត៌មាន​លំអិត សូម​ទាក់ទង 
​សាលា​អន្តរជាតិ អាយ ស៊ី អេស (​សាខា​ចតុមុខ​) :
​អគារ​លេខ 14 ផ្លូវ​លេខ 214 សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ 
​ទូរស័ព្ទ​: 099 509 998 / 016 929 985
​ឬ​
 
​សាលា​អន្តរជាតិ អាយ ស៊ី អេស (​សាខា​កាល់ម៉ែត​) :
​អគារ​លេខ 25 ផ្លូវ​លេខ 75 កែង​ផ្លូវ​លេខ 80 សង្កាត់​ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ 
​ទូរស័ព្ទ​: 099 509 997 / 016 929 975
​គេហទំព័រ​:  www.ics.edu.kh   អ៊ីម៉េលៈ [email protected]  
 
​គេហទំព័រ​FACEBOOK: ICS International School
Download our latest school magazine, please click the link


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Business Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com