ទស្សនាវដ្តីដ៏ល្បីឈ្មោះរបស់អាមេរិក Forbes បានបង្ហាញបញ្ជីចំណាត់ថ្នាក់ក្លិបកីឡាដែលមានតម្លៃថ្លៃជាងគេលើលោកចំនួន៥០ (The World’s 50 Most Valuable Sports Teams) សម្រាប់ឆ្នាំ២០១៩។ Dallas Cowboys ក្លិបកីឡាបាល់ទាត់បែបអាមេរិកនៃក្របខណ្ឌ NFL នៅតែរក្សាតំណែងចំណាត់ថ្នាក់លេខ១ដដែល ស្របពេលក្លិបកីឡាបាល់ទាត់ Manchester United ធ្លាក់ពីលេខ២ ទៅលេខ៦។ Real Madrid និង Barcelona នៅរក្សាលេខរៀងទី៣ និង៤របស់ពួកគេ។
Dallas Cowboys អាចរក្សាតំណែងនេះរយៈពេល៤ឆ្នាំជាប់គ្នាក្នុងបញ្ជី The World Most Valuable Sports Teams ពោលគឺចាប់ពីឆ្នាំ២០១៦មក ដែលកើនតម្លៃពី ៤,៨ពាន់លានដុល្លារ ទៅ ៥ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែក្លិបបិសាចក្រហម ដែលធ្លាប់ឈរចំណាត់ថ្នាក់លេខ១ចំនួន៣លើក គិតចាប់ពីឆ្នាំ២០១០ មក បានធ្លាក់ទៅលេខរៀងទី៦វិញសម្រាប់ឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេឈរលេខ២កាលពីឆ្នាំមុន។ Man Utd ធ្លាក់តម្លៃពី ៤,១២៣ ពាន់លានដុល្លារ ទៅ ៣,៨១ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះរហូតដល់៣០០លានដុល្លារឯណោះត្រឹមរយៈពេល១ឆ្នាំ។
Real Madrid និង Barcelona នៅតែរក្សាតំណែងទី៣ និងទី៤របស់ពួកគេដដែល ខណៈ New York Yankees ក្លិបកីឡាបេស្បលដែលមានមូលដ្ឋានក្នុង New York សរដ្ឋអាមេរិក ហក់ឡើងខ្លាំងពីលេខ៥ ទៅលេខ២វិញ ដោយកើនតម្លៃពី ៤ពាន់លានដុល្លារ ទៅ ៤,៦ពាន់លានដុល្លារអាមេរិក។
សម្រាប់ឆ្នាំ២០១៩នេះ ក្នុងចំណោមក្លិបកីឡាថ្លៃបំផុតទាំង៥០ ដែល Forbes បានចេញផ្សាយនោះ ក្លិបបាល់ទាត់បែបអាមេរិក (American Football) នៃក្របខណ្ឌ NFL មានចំនួនច្រើនជាងគេរហូត២៦ ដោយនាំមុខ បេស្បល(៩ក្រុម) ក្លិបកីឡាបាល់ទាត់(៨ក្រុម) ដោយក្នុងនោះក្លិបនៅ Premier League មាន៥ក្រុម និងបាល់បោះ(៧ក្រុម)។ រីឯកីឡាដ៏គួឲ្យចាប់អារម្មណ៍ផ្សេងៗដូចជាកីឡាប្រដាល់ វាយកូនបាល់ និងកីឡាប្រណាំងរថយន្តជាដើមនោះ មិនមានឈ្មោះនៅក្នុងបញ្ជីនោះទេ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះក្រុម The World’s 50 Most Valuable Sports Teams សម្រាប់ឆ្នាំ២០១៩៖
១. Dallas Cowboys (៥ ពាន់លានដុល្លារអាមេរិក)
២. New York Yankees (៤,៦ ពាន់លានដុល្លារអាមេរិក)
៣. Real Madrid (៤,២៤ ពាន់លានដុល្លារអាមេរិក)
៤. Barcelona (៤,០២ ពាន់លានដុល្លារអាមេរិក)
៥. New York Knicks (៤ ពាន់លានដុល្លារអាមេរិក)
៦. Manchester United (៣,៨១ ពាន់លានដុល្លារអាមេរិក)
៧. New England Patriots (៣,៨ ពាន់លានដុល្លារអាមេរិក)
៨. Los Angeles Lakers (៣,៧ ពាន់លានដុល្លារអាមេរិក)
៩. Golden State Warriors (៣,៥ ពាន់លានដុល្លារអាមេរិក)
១០. Los Angeles Dodgers (៣,៣ ពាន់លានដុល្លារអាមេរិក)
១០.New York Giants (៣,៣ ពាន់លានដុល្លារអាមេរិក)
១២. Boston Red Sox (៣,២ ពាន់លានដុល្លារអាមេរិក)
១២.Los Angeles Rams (៣,២ ពាន់លានដុល្លារអាមេរិក)
១៤. Washington Redskins (៣,១ ពាន់លានដុល្លារអាមេរិក)
១៤.Chicago Cubs (៣,១ ពាន់លានដុល្លារអាមេរិក)
១៦. San Francisco 49ers (៣,០៥ ពាន់លានដុល្លារអាមេរិក)
១៧. Bayern Munich (៣,០២ ពាន់លានដុល្លារអាមេរិក)
១៨. San Francisco Giants (៣ ពាន់លានដុល្លារអាមេរិក)
១៩. Chicago Bulls (២,៩ ពាន់លានដុល្លារអាមេរិក)
១៩.Chicago Bears (២,៩ ពាន់លានដុល្លារអាមេរិក)
២១. New York Jets (២,៨៥ ពាន់លានដុល្លារអាមេរិក)
២២. Houston Texans (២,៨ ពាន់លានដុល្លារអាមេរិក)
២២.Boston Celtics (២,៨ ពាន់លានដុល្លារអាមេរិក)
២៤. Philadelphia Eagles (២,៧៥ ពាន់លានដុល្លារអាមេរិក)
២៥. Manchester City (២,៦៩ ពាន់លានដុល្លារអាមេរិក)
២៦. Denver Broncos (២,៦៥ ពាន់លានដុល្លារអាមេរិក)
២៧. Green Bay Packers (២,៦៣ ពាន់លានដុល្លារអាមេរិក)
២៨. Atlanta Falcons (២,៦ ពាន់លានដុល្លារអាមេរិក)
២៩. Baltimore Ravens (២,៥៩ ពាន់លានដុល្លារអាមេរិក))
៣០. Pittsburgh Steelers (២,៥៩ ពាន់លានដុល្លារអាមេរិក)
៣១. Seattle Seahawks (២,៥៨ ពាន់លានដុល្លារអាមេរិក)
៣២. Chelsea (២,៥៨ ពាន់លានដុល្លារអាមេរិក)
៣៣. Miami Dolphins (២,៥៨ ពាន់លានដុល្លារអាមេរិក)
៣៤. Oakland Raiders (២,៤២ ពាន់លានដុល្លារអាមេរិក)
៣៥. Minnesota Vikings (២,៤ ពាន់លានដុល្លារអាមេរិក)
៣៦. Indianapolis Colts (២,៣៨ ពាន់លានដុល្លារអាមេរិក)
៣៧. Brooklyn Nets (២,៣៥ ពាន់លានដុល្លារអាមេរិក)
៣៨. Houston Rockets (២,៣ ពាន់លានដុល្លារអាមេរិក)
៣៨.Carolina Panthers (២,៣ ពាន់លានដុល្លារអាមេរិក)
៣៨.New York Mets (២,៣ ពាន់លានដុល្លារអាមេរិក)
៤១. Los Angeles Chargers (២,២៨ ពាន់លានដុល្លារអាមេរិក)
៤២. Arsenal (២,២៧ ពាន់លានដុល្លារអាមេរិក)
៤៣. Dallas Mavericks (២,២៥ ពាន់លានដុល្លារអាមេរិក)
៤៤. Los Angeles Clippers (២,២ ពាន់លានដុល្លារអាមេរិក)
៤៥. Liverpool (២,១៨ ពាន់លានដុល្លារអាមេរិក)
៤៦. Arizona Cardinals (២,១៥ ពាន់លានដុល្លារអាមេរិក)
៤៧. St Louis Cardinals (២,១ ពាន់លានដុល្លារអាមេរិក)
៤៧.Kansas City Chiefs (២,១ ពាន់លានដុល្លារអាមេរិក)
៤៩. Jacksonville Jaguars (២,០ ៨ពាន់លានដុល្លារអាមេរិក)
៥០. New Orleans Saints (២,០៨ ពាន់លានដុល្លារអាមេរិក)