ជាតិ
រដ្ឋមន្ត្រី​ការងារ ឲ្យ​អង្គភាព​បណ្ដុះបណ្ដាល​នានា ដាក់​ពាក្យសុំ​មូលនិធិ
23, Jul 2019 , 9:39 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(រូបពីក្រសួង)
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(រូបពីក្រសួង)
​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ប្រាប់​ទៅ​អង្គភាព​បណ្ដុះបណ្ដាល ទាំង​សាធារណៈ ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះ​ប​ញ្ចិ​កា​នៅ​ក្រសួង​ការងារ ឲ្យ​ដាក់ពាក្យ​ស្នើសុំ «​មូលនិធិ​ជាតិ​បណ្តុះបណ្ដាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជំហាន​ទី​២​ឆ្នាំ​២០១៩»​។ លោក​រដ្ឋមន្ត្រី បានចេញ​សេចក្ដីជូនដំណឹង​ទៅដល់​អង្គភាព​ទាំងនោះ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​។

 
 
​ជំនាញ​បណ្ដោះ​បណ្ដាល​ក្រោម​មូលនិធិ​នេះ មាន​ពីរ​ប្រភេទ គឺ ទី​១ ផ្នែក​បច្ចេកទេស ឧស្សា​កម្ម សិប្បកម្ម សេវាកម្ម (​រយៈពេល​៤​ខែ​) និង ទី​២ កសិកម្ម (​រយៈពេល​១​សប្ដាហ៍​) ដែល​ផ្ដោតលើ​លើ​វិស័យ​អាទិភាព​៥ រួមមាន សំណង់ មេកា​និក​រថយន្ត កុំព្យូទ័រ​/​ធុរកិច្ច អគ្គិសនី និង​កម្មន្តសាល​។​
 
​គោលដៅ​នៃ​ការបណ្ដុះបណ្ដាល​នេះ ផ្ដោត​ចំពោះ​ជនទីទ័លក្រ ស្រី្ត​មេម៉ាយ ក្មេង​កំព្រា សិស្ស​បោះបង់​ការសិក្សា ជនពិការ និង​ជន​បាត់បង់​ឱកាស​ការងារ​។ កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង វិជ្ជាជីវៈ​ឆ្នាំ​២០១៩​នេះ ក្រសួង​ការងារ​នឹង​ផ្ដល់​ថវិកា​មួយចំនួន​តាម​មូល​ធិ​និ​បណ្ដុះបណ្ដាល សម្រាប់​អង្គភាព​បណ្ដុះបណ្ដាល​ស្របច្បាប់ មាន​បទពិសោធ និង​ឆ្លើយតប​ទៅតាម​ការវិនិច្ឆ័យ​ដែល​ក្រសួង​ការងារ​កំណត់​។ ក្រសួង​ការងារ នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​១៦​សីហា ឆ្នាំ​២០១៩៕

Tag:
 ក្រសួង​ការងារ​
  មូលនិធិ​
  បណ្ដុះបណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com