ពីនេះ ពីនោះ
«អន្ធិកា» និង «អន្ធការ» មានន័យខុសគ្នា!
× «អន្ធិកា» និង«អន្ធការ» ជាពាក្យដែលមានខ្លឹមសារខុសគ្នា។ «អន្ធិកា» សំដៅលើ រាត្រី, យប់។ ចំណែក «អន្ធការ» គឺសំដៅលើ ភាពងងឹត ឬខ្វាក់។
វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បានបកស្រាយថា «អន្ធិកា» ភាគច្រើនប្រើក្នុងកាព្យតាមកវីត្រូវការប្រើ ដូចជាកាព្យ ពេលអន្ធិកា ពន្លឺចន្ទ្រា នាខាងដើមខ្នើត ភ្លឺខ្សោយស្ទើរមើលអ្វីៗ ពុំកើត ប្រៀបដូចអ្នកឆើត ឆាប់ឈប់លែងរៀន។
រីឯ «អន្ធការ» ជាភាពងងឹត ឬខ្វាក់។ ឧទាហរណ៍៖ អន្ធពាល ល្ងង់ងងឹតសូន្យឈឹង, អន្ធការដ្ឋាន គឺស្ថានទីងងឹត, អន្ធការពន្ធនាគារ(គុកងងឹត),អន្ធូបមា ឬអន្ធោបមា(ឧបមា ឬប្រៀបដូចមនុស្សខ្វាក់។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com