អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​អតីត​នាយករដ្ឋមន្ត្រី​ចិន លោក Li Peng ទទួលមរណភាព​ក្នុង​អាយុ​៩០​ឆ្នាំ​
23, Jul 2019 , 10:19 pm        
រូបភាព
លោក លី ផឹង នាពេលស្តាប់សំណួរអ្នកសារព័ត៌មានក្នុងវេទិកាមួយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩១។ រូបថត AFP
លោក លី ផឹង នាពេលស្តាប់សំណួរអ្នកសារព័ត៌មានក្នុងវេទិកាមួយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩១។ រូបថត AFP
ដោយ: ថ្មីៗ
លោក លី ផឹង (Li Peng) អតីត​នាយករដ្ឋមន្ត្រី​ចិន សម្រាប់​តួនាទី​ក្រុង​បង្ក្រាប​ចលនា​នៅ​ទីលាន​ធៀន​អាន​មែន បានទទួល​មរណភាព​ក្នុង​អាយុ​៩០​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នា​ថ្ងៃ​អង្គារ ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​។​



​លោក លី ផឹង ជា​អតីត​នាយករដ្ឋមន្ត្រី​ទី​៤​ចិន ចន្លោះ​ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​១៩៩៨ និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៣ ក៏​ជា​ធ្លាប់ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​លំដាប់​ពី​ទី​ពីរ នៅក្នុង​បក្ស​កុម្មុយនីស្ត​ចិន បន្ទាប់ពី​លោក Jiang Zemin ផងដែរ​។​

Xinhua មិនបាន​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​របស់​អតីត​នាយករដ្ឋមន្ត្រី​ចិន រូបនេះ​ឡើយ ប៉ុន្តែ​កន្លងមក លោក​ធ្លាប់មាន​ជំងឺមហារីក​ប្លោកនោម​។​

​លោក លី ផឹង ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា «Butcher of Beijing» (​ពេជ្ឈឃាដ​ក្រុង​ប៉េកាំង​) ដោយ​លោក​មាន​តួនាទី​ខ្ពស់​លើ​ការបង្ក្រាប​ច​លាន​បាតុកម្ម​នៅ​ទីលាន​ធៀន​អាន​មេន (Tiananmen Square) កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៨៩៕


© រក្សាសិទ្ធិដោយ thmeythmey.com