ជាតិ
សង្គមជាតិ
Hello VOA សំឡេង​ជំនាន់​ថ្មី​៖ ធុងសំរាម​វៃឆ្លាត នឹង​ជួយ​កាត់បន្ថយ​កាកសំណល់​តាមរយៈ​ការញែក​សំរាម​
24, Jul 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​យុវជន​មួយក្រុម​បានចាប់ផ្តើម​បង្កើត​ធុងសំរាម​មួយ​ដែលមាន​ឈ្មោះថា ធុងសំរាម​វៃឆ្លាត ឬ ហៅ​ជា​ភាសា​អង់គ្លេស​ថា Smart Bin ដោយ​ភ្ជាប់​នឹង​បច្ចេកវិទ្យា​ក្នុងការ​បែងចែក​សំរាម​ទៅតាម​ប្រភេទ ស្រប​ពេលដែល​ការគ្រប់គ្រង​សំរាម​នៅតែ​ជា​បញ្ហា​ចោទ ហើយ​ការ​បែក​ចែក​សំរាម​ទៅតាម​ប្រភេទ ហាក់​មិនទាន់មាន​ការអនុវត្ត​នៅ​កម្ពុជា​នៅឡើយ​។ លោក វ៉ែន អរុណ​រតន៍ ដែលជា​សហ​ស្ថាបនិក និង​ជា​អ្នកដឹកនាំ​បច្ចេកទេស​មួយរូប​ក្នុងការ​បង្កើត​ធុងសំរាម​វៃឆ្លាត លើកឡើង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ធុងសំរាម​វៃឆ្លាត នឹង​ជួយ​កាត់បន្ថយ​កាកសំណល់​តាមរយៈ​ការបែងចែក​សំរាម​ទៅតាម​ប្រភេទ​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com