ព្រះរាជអាជ្ញារង​កោះកុង​ត្រូវ​ផ្លាស់​ទៅ​ក្រសួង ហើយ​រដ្ឋមន្ត្រី​តម្រូវ​ឲ្យ​មាន​វត្តមាន​រាល់​ម៉ោង​ការងារ​
ជាតិ
ព្រះរាជអាជ្ញារង​កោះកុង​ត្រូវ​ផ្លាស់​ទៅ​ក្រសួង ហើយ​រដ្ឋមន្ត្រី​តម្រូវ​ឲ្យ​មាន​វត្តមាន​រាល់​ម៉ោង​ការងារ​
24, Jul 2019 , 2:18 pm        
រូបភាព
លោក អ៊ង រី ព្រះរាជអាជ្ញារងខេត្តកោះកុង ដែលត្រូវបានផ្លាស់ទៅក្រសួងយុត្តិធម៌
លោក អ៊ង រី ព្រះរាជអាជ្ញារងខេត្តកោះកុង ដែលត្រូវបានផ្លាស់ទៅក្រសួងយុត្តិធម៌
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស វ​ឌ្ឍ​នា បានសម្រេច​ឲ្យ​លោក អ៊​ង រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង មក​បម្រើ​ការងារ​នៅក្នុង​ក្រសួង​ជា​បណ្ដោះអាសន្ន​វិញ​។ នេះ​បើតាម​លិខិត​បង្គាប់​របស់​រដ្ឋមន្ត្រី​យុត្តិធម៌ ចុះ​ថ្ងៃទី​២៤ កក្កដា​នេះ​។​


 
​ក្នុង​លិខិត​ដដែល បាន​បង្គាប់​ឲ្យ​លោក អ៊​ង រី បង្ហាញ​វត្ត​មាននៅ​ក្រសួងយុត្តិធម៌ រៀងរាល់​ម៉ោង​ធ្វើការ​ទៀតផង​។ គួរបញ្ជាក់​ផងដែរ​ថា ការសម្រេច​ផ្ទេរ​លោក អ៊​ង រី មក​បំពេញការងារ​នៅ​ក្រសួង​វិញ ធ្វើឡើង​ក្រោយពី​ព្រះរាជអាជ្ញារង​រូបនេះ មាន​រឿងរ៉ាវ​គ្រួសារ​ផ្ទាល់ខ្លួន ហើយ​ត្រូវបាន​ចុះផ្សាយ​តាមរយៈ​ស្ថាប័ន​ព័ត៌មាន​ក្នុងស្រុក​ជា​បន្តបន្ទាប់ កាលពីពេល​ថ្មីៗ​នេះ​៕  

Tag:
 អង្គ វង្ស វ​ឌ្ឍ​នា​
  អ៊​ង រី​
  យុត្តិធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com