ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល រកមើលទីតាំងសង់ស្ពានឆ្លងទន្លេមេគង្គនៅទីរួមខេត្តក្រចេះ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជន បានចុះត្រួតពិត្យរកទីតាំងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ចេញពីភូមិសាស្ត្រទីរួមខេត្តក្រចេះ។ ការពិនិត្យរកទីតាំងសង់ស្ពាននេះ គឺត្រូវបានធ្វើឡើងជាមួយគ្នានឹងដំណើរចុះត្រួតពិនិត្យផ្លូវជាតិលេខ៧ ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល នៅថ្ងៃទី២៣ខែកក្កដា។
ប្រសាសន៍លោក ស៊ុន ចាន់ថុល ៖
លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកកាសែតក្នុងពេលចុះត្រួតពិនិត្យនោះថា ការសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ គឺជាគម្រោងសម្រាប់ឆ្នាំ២០២០ របស់រដ្ឋាភិបាល ក្រោមកម្ចីសម្បទានពីរដ្ឋាភិបាលចិន។ លោកមិនទាន់អាចបញ្ជាក់ទីតាំងច្បាស់លាស់នៅឡើយ តែលោកប្រាប់ថា ក្រសួងកំពុងស្វែងរកទីតាំងដែលអំណោយផល ចំណាយតិចក្នុងការសាងសង់ និងមិនប៉ះពាល់ដល់ការពង្រីក និងអភិវឌ្ឍក្រុងក្រចេះ។
គួរបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ កាលពីខែកុម្ភឆ្នាំ២០១៨ ប្រមុខរដ្ឋាភិបាលបានប្រាប់ទៅអគ្គរដ្ឋទូតចិន ដែលចូលរួមក្នុងពិធីនោះដែរថា រដ្ឋាភិបាលត្រូវការសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ទៀតជាអាទិ៍ ដែលមានស្ពានខេត្តក្រចេះ ,ស្ពានតភ្ជាប់ជ្រោយចង្វារទៅអរិយក្សត្រ និងស្ពាននៅតំបន់ក្តីតាកុយខណ្ឌច្បារអំពៅ ៕
Tag:
ស្ពាន
ស៊ុន ចាន់ថុល
ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com