ជាតិ
សង្គមជាតិ
ការតស៊ូ​មតិ​ស្តីពី​«​សិទ្ធិមនុស្ស​ឆ្នាំ​២០១៩»​ផ្តល់ឱកាស​ឲ្យ​យុវ​សិស្ស និង​និស្សិត បង្ហាញ​សមត្ថភាព​
24, Jul 2019 , 10:39 pm        
រូបភាព
ការតស៊ូ​មតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ​២០១៨
ការតស៊ូ​មតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ​២០១៨
ដោយ:
​ភ្នំពេញ​៖ យុវ​សិស្ស​ដែល​រៀន​ចាប់ពី​ថ្នាក់​ទី​១០ ដល់ទី​១២ និង​និស្សិត អាចមក​បង្ហាញ​សមត្ថភាព តាមរយៈ​ការតស៊ូ​មតិ​គ្នា ស្តីពី​«​សិទ្ធិមនុស្ស​ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១២ ខែសីហា នៅ​រាជធានី​ភ្នំពេញ​។ កម្មវិធី​នេះ រៀបចំឡើង​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​យុវ​សិស្ស និង​និស្សិត យល់ដឹង​ពី​សិទ្ធិមនុស្ស​អាស៊ាន និង​បង្កើន​សមត្ថភាព និង​ជំនាញ​តស៊ូ​មតិ​។


 
​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ជ្រើសរើស​បេក្ខជន​ចំនួន​៦​នាក់ សម្រាប់​តស៊ូ​មតិ​ថ្នាក់​តំបន់​របស់​យុវជន​អាស៊ាន ស្តីពី​«​សិទ្ធិមនុស្ស​ឆ្នាំ​២០១៩» នា​ថ្ងៃទី​១៩ ខែសីហា នៅ​ប្រទេស​ថៃ​ផងដែរ​។ សម្រាប់​ជ័យលាភី​ដែល​ជាប់​ក្នុង​ការតស៊ូ​មតិ​នឹង​ទទួលបាន​ថវិកា​ក្នុង​ម្នាក់​ចំនួន​១​លាន​រៀល​។ 
 
​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស​អាស៊ាន និង​ជំនាញ​តស៊ូ​មតិ​ជា​ភាសា​អង់គ្លេស គឺ​តម្រូវ​ឲ្យ​បេក្ខជន​ត្រូវតែមាន​។ សម្រាប់​បេក្ខជន​ដែលមាន​បំណង​ចង់​ប្រកួត​ការតស៊ូ​មតិ​នេះ អាចមក​ដាក់ពាក្យ​ត្រឹម​ថ្ងៃទី​០២ ខែសីហា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ដែលមាន​អាសយដ្ឋាន​នៅ​អគារ​លេខ​៣ ផ្លូវ VI.13 ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ឬ​ទាញយក​ពាក្យ​តាមរយៈ​គេហទំព័រ https://m.facebook.com/chrc.gov.kh៕ 
 

Tag:
 តស៊ូ​មតិ​
 ​សិទ្ធិមនុស្ស​
 ​សិស្ស​
 ​និស្សិត​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com