ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
SmartBin ចេះអរគុណ បើអ្នកដាក់សំរាមត្រូវ ហើយស្រែកប្រាប់វិញ បើអ្នកដាក់ប្រភេទសំរាមខុស លោក វ៉ែន អរុណរតន៍ ជាសហស្ថាបនិក និងជាអ្នកដឹកនាំក្រុមបច្ចេកទេសបង្កើតធុងសំរាមវៃឆ្លាត(Smart Bin)
× ភ្នំពេញ៖ សំរាម គឺជាបញ្ហាចោទយ៉ាងធំមួយនៅកម្ពុជា ហើយទន្ទឹមនឹងបញ្ហានេះការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ ដើម្បីទុកដាក់ឱ្យត្រឹមត្រូវនៅតាមទីសាធារណៈនានា គឺកាន់តែពិបាកថែមទៀត នាពេលបច្ចុប្បន្ន។ ដើម្បីកាត់បន្ថយបញ្ហាសំរាមនៅក្នុងសង្គម ក៏ដូចជាការចូលរួមកាត់បន្ថយសំរាមនៅតាមទីសាធារណៈ លោក វ៉ែន អរុណរតន៍ និងសមាជិកបួនរូបទៀត បានរួមគំនិតគ្នាបង្កើត«ធុងសំរាមវៃឆ្លាត»ឡើង ដែលហៅជាភាសាថា Smart Bin ហើយគ្រោងដាក់ឱ្យដំណើរការ នៅស្ថាប័នមួយចំនួនក្នុងរាជធានីភ្នំពេញ នាខែសីហាខាងមុខ។
SmartBin ជាធុងសំរាមវៃឆ្លាតមួយ ដែលបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប ហើយមានសមត្ថភាពស្គាល់ ឬដឹងប្រភេទសំរាមនីមួយៗ ដែលមនុស្សបោះចោលនៅធុងនេះ ដូចជាសំរាមទូទៅ កំប៉ុងលោហៈ និងដប ឬកែវប្លាស្ទិក ជាដើម។
ការតាំងបង្ហាញSmart Bin នៅក្នុងទិវាស្រាវជ្រាវបារាំង កម្ពុជា នៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាកម្ពុជា
ក្នុងបទជាសម្ភាសជាមួយព័ត៌មានThmeyThmey.com លោក វ៉ែន អរុណរតន៍ បានបញ្ជាក់ដូច្នេះថា៖ «ធុងសំរាមវៃឆ្លាតនេះ មិនមានន័យថា យើងបោះចោលសំរាមគ្រប់ប្រភេទនៅក្នុងធុងនេះ ហើយវាអាចបែងចែកសំរាមទៅតាមនីមួយៗដោយស្វ័យប្រវត្តិនោះទេ។ ធុងសំរាមវៃឆ្លាតនេះ គឺតម្រូវឱ្យមនុស្សដាក់ប្រភេទសំរាម ទៅតាមផ្នែកនីមួយៗក្នុងធុងសំរាម ហើយនៅពេលដែលយើងដាក់សំរាមត្រឹមត្រូវទៅតាមប្រភេទនីមួយៗ ធុងសំរាមនេះ នឹងឆ្លើយពាក្យថា "អរគុណ" ។ ប៉ុន្តែបើដាក់ ឬចោលសំរាមនៅធុងមិនត្រូវតាមប្រភេទសំរាមទេ ធុងសំរាមវៃឆ្លាត នឹងឆ្លើយថា "មិនត្រឹមត្រូវទេ" ដោយស្វ័យប្រវត្តិ ទៅកាន់អ្នកចោលសំរាមនោះ»។
សូមអញ្ជើញស្តាប់បទសម្ភាស រវាងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក វ៉ែន អរុណរតន៍ ជាសហស្ថាបនិក និងជាអ្នកដឹកនាំក្រុមបច្ចេកទេសផលិតធុងសំរាមវៃឆ្លាត ដូចតទៅ៖
គោលបំណងធំ ដែលក្រុមលោក អរុណរតន៍ សម្រេចបង្តើតធុងសំរាមវៃឆ្លាតនេះឡើង គឺដើម្បីឱ្យពលរដ្ឋចេះបែកចែក ឬដាក់ទុក និងគ្រប់គ្រងសំរាមប្រភេទនីមួយៗត្រឹមត្រូវ នៅតាមទីសាធារណៈនានា សាលារៀន កន្លែងធ្វើការងារ និងទីប្រជុំជនជាដើម។ ធុងសំរាមវៃឆ្លាតនេះ នឹងធ្វើឱ្យមនុស្សផ្លាស់ប្តូរ និងកែទម្លាប់មិនល្អនៃការបោះចោលសំរាម និងការគ្រប់គ្រងសំរាមនៅតាមទីសាធារណៈ បានកាន់តែប្រសើរឡើង។ នេះបើតាមអះអាងរបស់ លោក វ៉ែន អរុណរតន៍៕
Tag:
សំរាម
សាធារណៈ
Smart Bin
បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com