«​តែ​ម្រេច​»​ខេត្តកំពត​កំពុង​ពេញនិយម​ក្នុងចំណោម​អ្នកប្រើប្រាស់​
អត្ថបទពាណិជ្ជកម្ម
«​តែ​ម្រេច​»​ខេត្តកំពត​កំពុង​ពេញនិយម​ក្នុងចំណោម​អ្នកប្រើប្រាស់​
03, Oct 2019 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ជា ច័ន្ទ​បរិបូរណ៍ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ដែល​បាន​ភ្លក់​រសជាតិ​តែ​ម្រេច​ខេត្តកំពត​រួចហើយនោះ បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​ជាប់​ចិត្តនឹង​រស​ជាតិ «​តែ​ម្រេច​» ខេត្តកំពត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន (Confirel)​។ ក្រុមហ៊ុន​ខ្មែរ ខន​ហ្វី​រេល (Confirel) បាន​កែច្នៃ​ផលិត​ផលិតផល​កសិកម្ម​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន តែ​ម្រេច​កំពត ម្រេច​គ្រប់​ប្រភេទ ទឹកជ្រលក់ ស្រា​ទឹកត្នោត ទឹកខ្មេះ ស្ករត្នោត​។​ល​។ ផលិតផល​ក្រុមហ៊ុន ខន​ហ្វី​រេល (Confirel) សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ​គុណភាព​ដោយ​ស្ថាប័ន​អន្តរជាតិ​។ 
 
​តែ​ម្រេច​កំពត ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់​ម្រេច​ខ្ចី​កំពត​ជាមួយនឹង​ទឹកខ្មេះ​ទឹកត្នោត គឺ​សុទ្ធតែជា​ផលិតផល KIRUM ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ខន​ហ្វី​រេល (Confirel)​។ ខន​ហ្វី​រេល (Confirel) គឺជា​ក្រុមហ៊ុន​ខ្មែរ​។ ចម្ការ​ម្រេច​របស់​ក្រុមហ៊ុន ខន​ហ្វី​រេល បានទទួល​វិញ្ញាបនបត្រ​សរីរាង្គ​លើកដំបូង​ពី ECOCERT S.A ជាមួយ​ស្តង់ដា​អឺរ៉ុប​(ESO) និង​បទដ្ឋាន​របស់​អាមេរិក​(NOP)​។ 
 
ECOCERT S.A គឺជា​អង្គការ​ត្រួតពិនិត្យ និង​ផ្តល់​វិញ្ញាបនបត្រ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៩១ ដោយ​វិស្វករ​កសិកម្ម​ដែល​ចង់​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ដែល​គោរព​នូវ​បរិស្ថាន និង​ផ្តល់​ការទទួលស្គាល់​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ការផលិត​នេះ​។ ដូចនេះ ចាប់ពី​ពេល​បង្កើត​ឡើងមក ECOCERT S.A មាន​ឯកទេស​នៅក្នុង​ការផ្តល់​វិញ្ញាបនបត្រ ចំពោះ​ការធ្វើ​កសិកម្មសរីរាង្គ​។ នៅក្នុង​ឆ្នាំ​១៩៩០ ECOCERT S.A បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ នៃ​ការធ្វើ​កសិកម្មសរីរាង្គ ដោយ​ការចូលរួម​ក្នុង​ការធ្វើ​សេចក្តីព្រាង​បទបញ្ញត្តិ នៅ​ប្រទេស​បារាំង និង​អឺរ៉ុប​។ ស្ថាប័ន​នេះ​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកជំនាញ និង​អ្នកប្រើប្រាស់ ហើយ​បាន​ក្លាយទៅជា​ស្ថាប័ន​មួយ​ដែលមាន​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​សម្រាប់​ការបញ្ជាក់​វិញ្ញាបនបត្រ​សរីរាង្គ​។ ម្រេច​កំពត  KIRUM បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ត្រូវបាន​ការពារ​ដោយ​ច្បាប់ ឬ​ហៅ​កាត់​ថា IGP ដែល​ធានា​ការការពារ​ប្រភពដើម គុណភាព និង​ជំនាញ​ដាំ​ដុះ​ពិសេស​របស់​ម្រេច​កំពត  KIRUM​។​
 
​ជាមួយ​វិញ្ញាបនបត្រ​សរីរាង្គ ECOCERT S.A ចំនួន​៣ ដែល​ចម្ការ​ម្រេច​កំពត​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល ទទួលបាន​នេះ​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ការធានា​ដោយ​មិនអាច​ប្រកែក​បាន​ថា ម្រេច​កំពត  KIRUM គឺជា​ផលិតផល​សរីរាង្គ​ដែល​ដាំ​ដុះ និង​គោរព​ដាច់ខាត​ចំពោះ​បរិស្ថាន​។ IGP និង​វិ​ញ្ញាប​ន​ប័ត្រ ECOCERT S.A ទាំង​៣​នេះ ធ្វើ​ឲ្យ​ម្រេច​កំពត KIRUM ក្លាយជា​គ្រឿងទេស​លេខ​មួយ ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​របស់​វា​សម្រាប់ធ្វើ ម្ហូបអាហារ​។ KIRUM ត្រូវបាន​ស្គាល់​ជាដំបូង​តាមរយៈ​ម្រេច​កំពត​ពណ៌​ខ្មៅ ក្រហម និង​ស​។ ការផលិត​របស់ KIRUM មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ ទៅមួយ​ឆ្នាំ​។ 
 
​តម្រូវការ​សកលលោក សម្រាប់​ម្រេច​កំពត​កាន់តែខ្លាំង​ឡើង​ដោយសារតែ​គ្រប់គ្នា​ស្គា​ល់ពី​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ​ពី សេ្ត​ចនៃ​ម្រេច​មួយ​នេះ​។ ក្រុមហ៊ុន ខន​ហ្វី​រេល បានចាប់ផ្តើម​ដាំ​ដំណាំ​ម្រេច​តាំងពី​ឆ្នាំ​២០១០​មក​។ បច្ចុប្បន្ន​ម្រេច​បាន​ដុះ​នៅលើ​ផ្ទៃដី​ចំនួន​២៥​ហិកតា​។ ការប្រមូល​ផល​លើកដំបូង គឺ​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​បានធ្វើ​ការនាំចេញ​ផលិតផល​មួយផ្នែកធំ​ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង​៕​

Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com