ជាតិ
សង្គមជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញជ្រើសរើសឧត្តមប្រឹក្សានៃអង្គចៅក្រុមថ្មី ជំនួសលោក ប្លង់ ឆ្លាម ដែលត្រូវផុតអាណត្តិ រូបពីអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ
× ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសជ្រើសរើស សមាជិកឧត្តមក្រុមប្រឹក្សាធម្មនុញ្ញនៃអង្គចៅក្រុមថ្មីមួយរូប សម្រាប់ជំនួសលោក ប្លង់ ឆ្លាម ដែលត្រូវចប់អាណត្តិឆ្នាំនេះ។ លោក ប្លង់ ឆ្លាម នឹងចាកចេញពីតំណែងជាឧត្តមក្រមប្រឹក្សាធម្មនុញ្ញនៃអង្គចៅក្រុម ក្រោយពីលោកបានកាន់ដំណែងនេះរយៈពេល៥ឆ្នាំមកហើយ។
លោក តាំង រតនា អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា លក្ខខណ្ឌសម្រាប់អ្នកដែលចង់ក្លាយជាឧត្តមក្រុមប្រឹក្សាធម្មនុញ្ញនៃអង្គចៅក្រុម គឺឥស្សរជនត្រូវមានលិខិតបញ្ជាក់ថា ជាអតីតចៅក្រុម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធន៍ការងារយ៉ាងតិច១៥ឆ្នាំឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ។
ក្រុមប្រឹក្សាធម្មនុញ្ញនឹងអនុញ្ញាតឲ្យឥស្សរជនមកដាក់ពាក្យត្រឹមតែថ្ងៃទី០៧ ខែសីហា នៅនាយកដ្ឋានសេវាច្បាប់ និងវិវាទកម្ម នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ៕
Tag:
ក្រុមប្រឹក្សាធម្មនុញ្ញ
ប្លង់ ឆ្លាម
© រក្សាសិទ្ធិដោយ thmeythmey.com