ជាតិ
សង្គមជាតិ
ប៉ូលិស​៥​នាក់ ដែល​រត់ការ​ដោះលែង​ជនល្មើស​ចិន ត្រូវ​ចោទ​ពីបទ «​សូកប៉ាន់​និង​រារាំង​ការអនុវត្ត​ច្បាប់​»
25, Jul 2019 , 8:39 pm        
រូបភាព
សកម្មភាពមន្រ្តី ACU នាំនគរបាលទាំង៣នាក់ ចេញពីតុលាការភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ទៅសួរនៅ ACU ហើយបន្ទាប់មក ក៏នាំទៅតុលាការវិញ រហូតឈានដល់ព្រះរាជអាជ្ញា ចោទប្រកាន់
សកម្មភាពមន្រ្តី ACU នាំនគរបាលទាំង៣នាក់ ចេញពីតុលាការភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ទៅសួរនៅ ACU ហើយបន្ទាប់មក ក៏នាំទៅតុលាការវិញ រហូតឈានដល់ព្រះរាជអាជ្ញា ចោទប្រកាន់
​ភ្នំពេញ​៖ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សាយ ណូ​រ៉ា បានសម្រេច​ចោទប្រកាន់​ពី «​បទ​សូកប៉ាន់ និង បទ​រារាំង​ក្នុងការ​អនុវត្ត​ច្បាប់​» លើ​មន្ត្រីនគរបាល​៣​នាក់ និង​២​នាក់​ទៀត ដែល​កំពុង​គេចខ្លួន ដោយសារ​ពួកគេ លួច​រត់ការ​ដោះលែង​ជនជាតិ​ចិន​-​តៃវ៉ាន់​១៨​នាក់ ដែលជា​ក្រុម​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

 
​ការចោទប្រកាន់​នេះ ធ្វើឡើង​ក្រោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ស៊ើបអង្កេត​លើ​ជនសង្ស័យ​ទាំងនោះ​រួច​។ ជនសង្ស័យ​ទាំងនោះ​ជា​មន្ត្រី​នៃ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​។​
 
​កាលពី​ថ្ងៃទី​១៧ ខែកក្កដា កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចាប់ខ្លួន​ជនជាតិ​ចិន និង​តៃវ៉ាន់​ទាំង​១៨​នាក់ នៅ​ភូមិ​ចារ ឃុំ​សាយ​ច​ចឹប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​៕

Tag:
 នគរបាល​
  ចិន​
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com