ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ប្រជារាស្ត្រ​នៅ​ស្រុក​បសេដ្ឋ​
26, Jul 2019 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែកក្កដា នេះ ស្តេចយាង​យាង​សួរសុខទុក្ខ និង​ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​អំណោយ​ដល់​ប្រជារាស្ត្រ នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

 
​ប្រជារាស្ត្រ​ចំនួន ៤៣៨​គ្រួសារ សិស្ស​ចំនួន ៣៧៩​នាក់ ស្ថិតនៅ​ភូមិ​ព្រៃ​រំ​ដែល ភូមិ​តា​នក ភូមិ​ព្រៃខ្លា ឃុំ​ភក្តី ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បានទទួល​ព្រះរាជ​អំណោយ​ពី​ព្រះមហាក្សត្រ ដែល​ក្នុងនោះ អង្ករ មុង ភួយ សារុង ក្រមា តង់​កៅស៊ូ មី  ត្រីខ  ស្បែកជើងផ្ទាត់ អាវយឺត និង​ថវិកា ១០​ម៉ឺន​រៀល ផងដែរ​។​
 
​លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក វ៉ី សំណាង អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី​បាន​អម​ព្រះរាជដំណើរ​ព្រះករុណា ព្រះមហាក្សត្រ​៕
 








Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com