សង្គមអន្តរជាតិ​
អន្តរជាតិ
​ធ្វើដំណើរ​២៤០០​គីឡូម៉ែត្រ​ដើម្បី​ឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល តែ​នាង​បែរជា​នៅ​ជាមួយ​ប្រុស​ផ្សេង​
26, Jul 2019 , 9:19 pm        
រូបភាព
ដោយ:
​ដូច​ចាស់ៗ​ធ្លាប់​ពោលថា «​ស្នេហ៍​មិន​ឈ្នះ​ស្និ​ទ្ន​» ។ កាលណា​គូសង្សារ ឃ្លាត​កាយ​ឆ្ងាយ​ពីគ្នា ចិ​ត្ដ​ដែល​ធ្លាប់​ស្រឡាញ់​ចាប់ផ្តើម​បាត់បង់​បន្តិច​ម្តងៗ ដូច​អំបិល​ត្រូវ​ទឹក​។ រឿង​ដែល​គួរ​ឲ្យ​ឈឺចាប់ ខ្លោចផ្សា​មួយ បានកើត​ឡើងលើ​បុរស​ម្នាក់ ដោយបាន​លួច​ទៅ​ជួប​មិត្តស្រី​ដោយ​មិនបាន​ប្រាប់​ជាមុន ព្រោះ​ចង់​ឲ្យ​រូបនាង​ភ្ញាក់ផ្អើល​។ ប៉ុន្តែ​ពេលទៅដល់ រូបលោក បានឃើញ​មិត្តស្រី​កំពុង​កៀកកើយ​ជាមួយ​ប្រុស​ផ្សេង​ទៅវិញ​។

 
​គណនី Twitter របស់​ជនជាតិ​ជប៉ុន​មួយ​ឈ្មោះថា T_Radiosonde បាន​សរសេរ​នៅ​ថ្ងៃទី​១៩ កក្កដា​កន្លងទៅ​ថា ៖ «​គូស្នេហ៍​មួយគូ បាន​ឃ្លាតឆ្ងាយ​ពីគ្នា​ចម្ងាយ ២៤០០​គីឡូម៉ែត្រ​។ មិត្ត​ប្រុស បានបង្ហាញ​ខ្លួន​ក្នុង​សំលៀកបំពាក់​ជាស​ត្វ​ខ្លាឃ្មុំ ដើម្បី​ធ្វើ​ឲ្យ​មិត្តស្រី​ខ្លួន​ភ្ញាក់ផ្អើល ប៉ុន្តែ​ចុងក្រោយ បុរស​រូបនេះ បាន​តាម​ទាន់​មិត្តស្រី​លោក​កំពុង​ផិតក្បត់​ជាមួយ​ប្រុស​ផ្សេង​»​។ 


 
​រូបភាព​គូស្នេហ៍​ទាំងពីរ​នាក់​នេះ ត្រូវបាន​ចែករំលែក​ជាច្រើន​លើ​បណ្តាញ​សង្គម Twitter និង Facebook ។ ក្នុង​រូបភាព​មួយ​ផ្សេងទៀត បុរស​ដែល​ស្ថិតក្នុង​សំលៀកបំពាក់​សត្វ​ខ្លាឃ្មុំ ជា​មិត្ត​ប្រុស ក្រោយពី​ឃើញ​ទិដ្ឋភាព​មិត្តស្រី​ខ្លួន បាន​កៀកកើយ​ជាមួយ​ប្រុស​ផ្សេង​បែបនេះ បាន​ព្យាយាម​ដើរចេញ ទាំង​ទឹកមុខ​ក្រៀមក្រំ​។ 
 
​ភ្លាមៗ​នោះ មិត្តស្រី​លោក បាន​រត់​ទៅតាម​បុរស​ជា​សង្សារ ដែល​ដើរចេញ​ដោយ​គ្មាន​ស្រដី​មួយ​ម៉ាត់​។ ហើយ​រូបភាព​ចុងក្រោយ បង្ហាញថា មិត្តស្រី ដែល​ផិតក្បត់​នោះ បាន​ព្យាយាម​ឱប​បុរស​ជា​សង្សារ​ពីក្រោយ​ខ្នង​។ 
 
​ម្ចាស់​គណនី Twitter ដដែល បាន​អះអាងថា រឿងនេះ បាន​កើតឡើង​ក្នុងប្រទេស​ចិន ប៉ុន្តែ​ព័ត៌មាន​លម្អិត ក៏ដូចជា​រឿងរ៉ាវ​ពិត ពុំ​អាច​ត្រូវបាន​គេ​បញ្ជាក់​ឲ្យ​ច្បាស់​នោះទេ​។ ទោះជា​បែបនេះ​ក្តី រូបភាព​នេះ ត្រូវបាន​គេ​ចុច Like ច្រើនជាង ៨,១​ម៉ឺន​ដង និង ចែករំលែក ២​ម៉ឺន​ដង ជាមួយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បង្ហាញ​ទឹកចិត្ត​អា​ណិ​ត្ត​អាសូរ​ចំពោះ​បុរស​រូបនោះ​៕







Tag:
 ជប៉ុន​
  ស្នេហា​
© រក្សាសិទ្ធិដោយ thmeythmey.com