កីឡាជាតិ
ជាតិ
ការពារជាតិស្វាគមន៍ប៉ូលិស ក្រោយអង្គរថាយហ្គឺរទទួលយុវជនបាទី អគ្គិសនីប៉ះវិសាខា សកម្មភាពប្រកួតរបស់ប៉ូលិស(ឆ្វេង)និងទ័ពកន្លងមក, រូបភាពពី CNCC
× ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់សប្តាហ៍ទី១៧ដោយនៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដានេះ មានការប្រកួតចំនួន៣គូ ដែលរៀបចំនៅទីលានផ្សេងៗគ្នា។ ក្រសួងការពារជាតិ(ទ័ព) ត្រូវបើកទ្វារកីឡដ្ឋានស្តាតចាស់ ស្វាគមន៍អគ្គស្នងការដ្ឋានគរបាលជាតិ(ប៉ូលិស) រីឯវិសាខាប៉ះម្ចាស់ផ្ទះអគ្គិសនី ខណៈអង្គរថាយហ្គឺរទទួលភ្ញៀវយុវជនអាយុក្រោម១៨បាទី។
ក្រសួងការពារជាតិ ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់
ក្រោយយកឈ្នះកំពង់ចាម ៤-២ ក្រសួងការពារជាតិត្រូវការបន្តឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងដណ្តើមជើងឯក ខណៈប៉ូលិស ក៏ត្រូវការឈ្នះផងដែរ ដើម្បីធានាថា ខ្លួននៅមានសង្ឃឹមដណ្តើមជើងឯក។ តែបើសិនពួកគេចាញ់ក្នុងការប្រកួតនេះ ពួកគេនឹងឱកាសត្រឹមនេះតែម្តង។ បច្ចុប្បន្នប៉ូលិសស្ថិតនៅលេខរៀងទី១២មាន១៤ពិន្ទុ ដែលមានគម្លាតពីក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង២៨ពិន្ទុ ខណៈពួកគេបន្ទាប់ពីប្រកួតនៅសល់តែ៩ប្រកួតទៀតប៉ុណ្ណោះ។ ចំណែកទ័ពស្ថិតនៅលេខរៀងទី៧មាន២៦ពិន្ទុ ដោយមានគម្លាតពីក្រុមកំពូលតារាង១៦ពិន្ទុ។ ការប្រកួតជើងទី១ទ័ពយកឈ្នះប៉ូលិស ៤-២។
អគ្គិសនីត្រូវស្វាគមន៍វិសាខានៅកីឡដ្ឋានរបស់ខ្លួន
អង្គរថាយហ្គឺរ ប៉ះ យុវជនអាយុក្រោម១៨ឆ្នាំបាទី វេលាម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានខេត្តសៀមរាប
ក្រោយស្មើ ១-១ ជាមួយបឹងកេត អង្គរថាយហ្គឺររំពឹងប្រើភាពមានប្រៀបក្នុងនាមម្ចាស់ផ្ទះ យកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ដើម្បីពង្រឹងទីតាំងលេខ៣ដែលខ្លួនកំពុងឈរមាន៣៤ពិន្ទុ។ ចំណែកក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទី ដែលអស់ឱកាសប្រជែងដណ្តើមជើងឯក ក៏រំពឹងអាចស្វែងរកជ័យជម្នះជាលើកទី២ផងដែរ។ សម្រាប់១៦ប្រកួតកន្លងមកក្រុមប្រើប្រាស់ធនធានកីឡាករខ្មែរសុទ្ធមួយនេះ ទទួលបានជ័យជម្នះតែ១លើកប៉ុណ្ណោះ ក្រៅពីនេះ គឺចាញ់ទាំងអស់។ កាលជើងទី១ អង្គរថាយហ្គឺរយកឈ្នះយុវជនបាទី ៦-០។
អគ្គិសនីកម្ពុជា ប៉ះ វិសាខា វេលាម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានអគ្គសិនីកម្ពុជា
ក្រោយយកឈ្នះភ្នំពេញក្រោនយ៉ាងតានតឹង ៤-៣ វិសាខាត្រូវឈ្នះអគ្គិសនីកម្ពុជា ដើម្បីពង្រឹងទីតាំងលេខ៤ ដែលខ្លួនកំពុងក្តោបក្តាប់បណ្តោះអាសន្នមាន៣៤ពិន្ទុ។ ពួកគេ ក៏ត្រូវឈ្នះដើម្បីរក្សាកំណត់ត្រាឈ្នះ៦ជាប់គ្នាផងដែរ។ សម្រាប់ក្រុមស្ថិតនៅលេខរៀងទី១០មាន១៦ពិន្ទុអគ្គិសនីកម្ពុជា បើសិនពួកគេចាញ់នៅថ្ងៃនេះ នោះពួកគេអាចនឹងឱកាសប្រជែងពាន។ ដូច្នេះពួកគេរំពឹងប្រើភាពមានប្រៀបជាម្ចាស់ផ្ទះយកឈ្នះវិសាខា ដើម្បីបន្តឱកាសរបស់ខ្លួន។ ការប្រកួតជើងទី១ វិសាខាបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-០៕
Tag:
(បាល់ទាត់
Cambodian League 2019
ទ័ព
ប៉ូលិស
វិសាខា
អង្គរថាយហ្គឺរ
© រក្សាសិទ្ធិដោយ thmeythmey.com