បទ នាគកៀវក្រវ៉ាត់
-ជាប់ឈ្មោះមិនល្អតច្រើនឆ្នាំ ឆ្នាំច្រើនកើនស្រាំស្រាយឡើងយ៉ាប់
យ៉ាប់ឡើងបើទុកមុខដួលផ្កាប់ ផ្កាប់ដួលអួលអាប់ប្រាប់តាមត្រង់។
-ត្រង់តាមសំគាល់រាល់កិច្ចការ ការកិច្ចឯណាត្រូវសាងសង់
សង់សាងផ្លូវលូហាក់គ្មានប្លង់ ប្លង់គ្មានតាមចង់សង់ឃើញជាប់។
-ជាប់ឃើញខូចខូងរូងកាយញឹក ញឹកកាយធ្លាយទឹកខូចញឹកញាប់
ញាប់ញឹកមន្ត្រីចុះធ្វើជាប់ ជាប់ធ្វើបើរាប់ជាប់លេខល្អ។
-ល្អលេខលូផ្លូវត្រូវធ្វើញឹក ញឹកធ្វើយប់ព្រឹកប៉ះជួសត
តជួសទើបចប់កប់លូថ្ម ថ្មលូបានល្អតចាក់ផ្លូវ។
-ផ្លូវចាក់មិនយូរលូផ្លូវបែក បែកផ្លូវរាស្ត្រស្រែកចុះប៉ះប៉ូវ
ប៉ូវប៉ះដូចអាវម្តេចជាប់ផ្លូវ ផ្លូវជាប់ពិតត្រូវកូនចៅតាម។
-តាមចៅក្រសួងលោកប្រាមប្រាប់ ប្រាប់ប្រាមតាមច្បាប់ហើយចាត់ហាម
ហាមចាត់កាត់កិច្ចឈ្លេចច្បិចច្បាម ច្បាមច្បិចខ្វេះខ្វាមស៊ីលើក្រោម។
-ក្រោមលើលកលៃឈប់កិបកេង កេងកិបក្អាងក្អេងឃើញលុយចោម
ចោមលុយគេសូកដាក់ក្នងស្រោម ស្រោមក្នុងលើក្រោមល្មមឈប់ទៅ?